ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប មានការសប្បាយរីករាយចំពោះដីលំនៅដ្ឋានថ្មី ផ្ដល់ដោយអាជ្ញាធរខេត្តសៀមរាប
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋជាង៤០០គ្រួសារ មានលំនៅដ្ឋានលើចំណីដងស្ទឹងសៀមរាប បានបង្ហាញចិត្តសប្បាយរីករាយ បន្ទាប់ពីបានចាប់ឆ្នោត និងពិនិត្យមើលដីលំនៅដ្ឋានថ្មីដោយផ្ទាល់ ទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ស្របតាមផែនការដែលបានរៀបចំទុក នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សាអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ដែលមានសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជាប្រធាន កិច្ចការទាំងនេះត្រូវបានរួមកិច្ចសហការអនុវត្តន៍ដោយ ...