អ្នកស្លាប់ដោយសារ COVID-19 នៅហ្វីលីពីន កើនដល់៣៣នាក់ ក្នុងចំណោមអ្នកឆ្លងជិត៤០០នាក់
ក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃចន្ទនេះ បានប្រកាសថា អ្នកជំងឺ COVID-19 ៨នាក់ទៀតបានស្លាប់ ហើយករណីឆ្លង១៦នាក់ថ្មីត្រូវបានរកឃើញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។ មន្រ្តីជាន់ខ្ពស់សុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បាននិយាយថា ប្រការនេះធ្វើឲ្យតួលេខសរុបនៃអ្នកជំងឺដែលស្លាប់ ...