ការវាយប្រហារ របស់អាមេរិកក្នុងទីក្រុងIdlib ធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់គ្នា ជាមួយប្រទេសស៊ីរី
នាពេលថ្មីៗនេះ យោធានៃប្រទេសរុស្ស៊ី បាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅក្នុងទីក្រុង Idlib ប្រទេសស៊ីរី ដោយគ្មានជូនដំណឹង ជាមុនដល់ទីក្រុងមូស្គូ ឬក៏ទីក្រុងអង់ការ៉ា ធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់គ្នានៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ឈ្មោះ TASS បានដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយថា ការវាយប្រហារដោយខ្ជះខ្ជាគ្មានការយកចិត្តទុកដាក់ នៅក្នុងតំបន់គ្មានភាពតានតឹងបែបនេះ គឺបំពានដល់កិច្ចព្រមព្រៀងពីមុននានា ...