មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន
នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូអមដំណើរ តំណាង WHO ប្រធាន អនុប្រធានមន្ទីរព័ត៌មាន១៦រាជធានីខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម ប៉ាង ណាត ...