អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក
លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ស្វាយដង្គំ ឆ្នាំ២០២៣ ផ្ដោតសំខាន់ទៅលើសាងសង់ប្រព័ន្ធរំដោះទឹក ដោយសារកន្លងមករាល់ពេលមានភ្លៀងធំម្តងៗធ្វើឲ្យមានការលិចលង់មួយរយ:ពេលខ្លី។ ការជន់លិចទីធ្លាសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យវត្តចក ធ្វើឲ្យប៉ះពាល់ដល់ បង្ករផល់វិបាកដល់ការសិក្សារបស់សិស្ស ដែលបានមកសិក្សានៅសាលានេះ ជិត២,០០០នាក់ ពិបាកក្នុងការរៀនសូត្រ ពេលភ្លៀងធ្លាក់ជាប់ជាច្រើនថ្ងៃម្ដងៗ ពេលខ្លះលិចដល់ជិតមួយអាទិត្យ និងភូមិចំនួន៦ ...