ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ក្នុងស្រុកសូទ្រនិគម
កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារអន្តរក្រសួងមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច មន្ត្រីជំនាញខេត្តសៀមរាប រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ដែលគាំទ្រដោយក្រសួងកសិកម្ម និងអនុវត្តដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៅក្នុងភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រាប់សហគមន៍ផលិតកម្មបន្លែ ប្រាំបួននាងនួនចាន់ស ដែលមានកសិករទទួលផលចំនួន ១០៥គ្រួសារ។ លោក ...