Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៩ បាន​ចាប់ផ្ថើម​ហើយ​នៅក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
22/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​បើក​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ប្រចាំ​ឆ្នាំ​លើក​ទី​២៦ ឆ្នាំ​២០១៩​ហើយ ដែល​មាន​វិញ្ញាសារ​ដូចជា ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង ទី​១២ នៅ​វិទ្យាល័យ ១០​មករា ១៩៧៩ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ការប្រឡង​នេះ នឹង​ដំណើរការ រយៈ​ចំនួន ៣​ព្រឹក ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ២៤​ខែ​មេសា ឆ្នាំ​២០១៩ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ១០​មករា ១៩៧៩ កណ្ដាល​ក្រុង​សៀមរាប​។​

​ក្នុង​របាយការណ៍​របស់លោក អ៊ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង បានឱ្យដឹងថា​៖ ការប្រឡង​ឆ្នាំនេះ មាន​បេក្ខជន​ចំនួន​៤៨០​នាក់ ក្នុងនោះ​ស្រី​២៤៧​នាក់ (​ថ្នាក់​ទី​៩ សរុប​ចំនួន​២៤០​នាក់ ស្រី​១៣៩​នាក់ ថ្នាក់​ទី​១២ សរុប​ចំនួន​២៤០​នាក់ ស្រី​១០៧​នាក់​) ពួកគេ​ត្រូវបាន​ប្រឡង​ជ្រើសរើស​ជា​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង​ទី​១២ តាម​បណ្តា​សាលា និង​គ្រឺះស្ថាន​សិក្សា​ទាំង​២៥ រាជធានី​-​ខេត្ត ចំនួន​១,៧៧១​កន្លែង នៅ​ទូទាំង​ប្រទេស និង​ត្រូវបាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អនុញ្ញាត ឲ្យ​បញ្ជូន​ក្នុង​ម្នាក់​មួយ​មុខវិជ្ជា និង​មួយកម្រិត​ថ្នាក់​។ ផ្នែក​បច្ចេកទេស​វិញ ត្រូវបាន​ចែក​ជា​២០​បន្ទប់ មួយ​បន្ទប់​មាន​បេក្ខជន ២៤​នាក់ ក្នុងនោះ​វិញ្ញាសារ អក្សរសិល្ប៍​ខ្មែរ​៨​នាក់ ផ្នែក​គណិតវិទ្យា​៨​នាក់ និង​រូបវិទ្យា​៨​នាក់ ដោយ​អង្គុយ​ឆ្លា​ស់ និង​ចម្រុះ​គ្នា​ទៅ​តាម​កម្រិត​ថ្នាក់​និង​តាម​អក្ខរក្រម ចម្រុះ​រាជធានី​-​ខេត្ត​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​បណ្ឌិត​សភា​ចារ្យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ ឯកឧត្តម ណាត ប៊ុន​រឿន បាន​រំលឹក​ប្រសាសន៍​ដ៏​មានតម្លៃ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ធ្លាប់​មានប្រសាសន៍​កន្លង​មក​ថា ៖ ទោះបី​ប្រទេស​ជាតិ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ច្រើន​យ៉ាងណាក្តី តែ​បើ​ប្រទេសជាតិ​នៅ​មាន​កង្វះ​ធនធានមនុស្ស នោះ​ធនធានធម្មជាតិ និង​កំណប់​នៅក្នុង​ដី​ទាំង​ប៉ុន្មាន វា​គ្មាន​ប្រយោជន៍​អ្វី​នោះទេ ព្រោះថា​កំណប់ ដែល​ជីក​យក​បាន​ពី​ក្នុង​ខួរក្បាល​មនុស្ស ប្រសើរ​ជាង​កំណប់​ដែល​ជីក​យកបាន​ពី​ក្នុង​ដី​។

ទន្ទឹម​នឹង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក្រសួង​អប់រំ និង​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ ពិសេស​ចំពោះ​យុវជន​ដែល​មាន​ទេពកោសល្យ​ខ្ពស់ ពូកែ ដែល​ជា​សសរទ្រូង​ដ៏​រឹងមាំ​នៃ​ប្រទេសជាតិ និង​ជា​អ្នក​ស្នង​សម្រាប់​អនាគត ដោយ​បាន​បង្កើតឲ្យមាន​ថ្នាក់​សិស្ស​ពូកែ ទៅតាម​សមត្ថភាព​ជាក់ស្តែង នៃ​គ្រឹះស្ថាន​មធ្យមសិក្សា​នេះ​ឡើង ។ ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ បាន​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រកបដោយ​ជោគជ័យ ហើយ​ជា​គោលការណ៍ គឺ​ត្រូវ​ជ្រើសរើស​យក​ជ័យលាភី​សិស្ស​ពូកែ​ថ្នាក់​ទី​៩ និង ថ្នាក់​ទី​១២ ចំនួន​១០​នាក់ ក្នុង​មួយ​មុខវិជ្ជា និង មួយ​កម្រិត​ថ្នាក់ ។ ហើយ​ការប្រឡង​សិស្ស​ពូកែ​នេះ គឺជា​ចំណែក​មួយ​នៃ​យន្តការ ជំរុញ​ឲ្យមាន​ប្រសិទ្ធភា​ព​នៃ​ការផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ។​

បើ​តាម​របាយការណ៍ របស់​ក្រសួង​អប់រំ​បាន​បញ្ចាក់​ថា ជា​ការកត់សម្គាល់ ឆ្នាំ​២០១៩​នេះ មាន​គ្រឹះស្ថាន​មធ្យមសិក្សា​ថ្មី​ចំនួន​២០​បន្ថែមទៀត បាន​បញ្ជូន​បេក្ខជ​នឲ្យចូលរួម​ប្រ​ឡង ហើយ​ចំនួន​បេក្ខជន​តាម​រាជធានី​-​ខេត្ត ត្រូវបាន​កំណត់​តាម​មុខវិជ្ជា និង​យកតាម​សមាមាត្រ​នៃ​ចំនួន​សិស្ស​ដែល​កំពុង​សិក្សា​ជាក់ស្តែង លើកលែង​តែ​ខេត្ត​តូច ក្រសួង​បាន​អនុញ្ញាតិ​ឲ្យ​បញ្ជូន​បេក្ខជន ចំនួន​ម្នាក់​ក្នុង​មួយ​មុខវិជ្ជា និង ក្នុង​មួយ​ក​ម្រឹត​ថ្នាក់​។​

​គួររំលឹកថា នេះ​ជា​លើក​ទី​៦​ហើយ ដែល​ខេត្តសៀមរាប​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំឆ្នាំ​ទូទាំងប្រទេស​នេះ​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស និង លោក ងិន គឺ​ម​ឡេង​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០១៩ក្រសួងអប់រំខេត្រសៀមរាបចំណេះដឹង និង ការអប់រំវិទ្យាល័យ ១០​មករា ១៩៧៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ - ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.