Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

ដោយ Pothe Thun
22/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ខណៈ​ដែល​ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​

​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣ មាន​សំណល់​ខឿន​ក្រោម​បង្អស់ ឬ​ខឿន​ទី​មួយ​របស់​ប្រាសាទ​អកយំ ដែល​បាន​លុប​បាត់​ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​កាលពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង នៅក្នុង​អំឡុង​សតវត្ស​ទី​១១​នៃ​គ​.​ស ហើយ​សំណល់​ខឿន​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី ១០​ស​.​ម​. ទៅ​១៣០​ស​.​ម ខណៈ​ដែល​ក្រុម​អ្នក​បុរាណវិទ្យា​យល់ថា លទ្ធផល​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការកំណត់​ទីតាំង​ពិតប្រាកដ ក៏ដូចជា​ជម្រៅ​របស់​សំណល់​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​ដែរ​។​

​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹងថា​នឹង​អាច​ទៅ​ដល់​បាត​ក្រោម​នៃ​ខឿន​ប្រាសាទ​នេះ ប្រសិនបើ​គ្មាន​ការរំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍​។​ល​។ រីឯ​នៅ​ក្នុង​រណ្ដៅ​ចំនួន​៤​ធំៗ ស្ថិតនៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ​នៃ​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​វិញ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​មាន​ថ្មភ្នំ​ដែល​មាន​ទំហំ​ធំៗ​ជាច្រើន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ការវិភាគ​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​យល់ឃើញថា​ថ្ម​ទាំងនោះ ត្រូវបាន​អ្នក​ជំនាន់​មុន​យក​មក​តំរៀប​ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង​នៃ​ទំនប់​ខាងត្បូង ហើយក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ បើទោះបីជា​ដី​ដែល​គេ​លើកយក​មក​ធ្វើ​ទំនប់​នោះ​ជា​ប្រភេទ​ដីឥដ្ឋ​ដែល​ត្រូវបាន​បង្ហាប់ មាន​ពណ៌​ប្រផេះ​និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិចតួច​បំផុ​តក្តី ។​

​លោក ជា សុជាតិ បាន​បន្តទៀតថា ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​ពុំ​ធ្លាប់​បាន​ធ្វើ​ការស្រាវជ្រាវ​បុរាណវិទ្យា​ឱ្យបាន​ដិតដល់​នោះ​ទេ បើទោះបីជា​មាន​ការរុករក​ខឿន​ទី​មួយ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣២​និង​ឆ្នាំ​១៩៣៥ ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ឈ្មោះ Georges Trouvé (​ហ្ស​ក ទ្រូ​វេ​)​ក៏ដោយ ។​

​តាមរយៈ​ការស្រាវជ្រាវ ជនជាតិ​បារាំង​រូបនេះ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នូវ​ឯកសារ​ជាច្រើន​ដូចជា សំណេរ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់់​ចំនួន​៥៨​ផ្ទាំង និង​រូបថត​ចំនួន​១៣៥​សន្លឹក ដើម្បី​ជា​ឯកសា​រយោង​។​

​បើ​យោង​តាម​ការស្រាវជ្រាវរ​បស់​លោក ហ្ស​ក ទ្រូ​វេ នៅពេលនោះ គេ​អាច​ដឹង​បាន​ថា ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង ១០០​ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង​២,៦០​ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង ៣​ម៉ែត្រ ។​

​រីឯ​ការស្រាវជ្រាវ​ជា​បន្ត​ដោយ​លោក Christophe Pottier (​គ្រីស្តូហ្វ ប៉ូ​ត្យេ​) ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ ២០០១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៦ បាន​រំលេច​អោយឃើញ​នូវ​ទិន្នន័យ​ថ្មី​ជាច្រើន​បន្ថែម​ទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ​និង​លើស​អំពី​អ្វី​ដែល​លោក ហ្ស​ក ទ្រូ​វេ ធ្លាប់​បាន​រកឃើញ​។​

​គួរបញ្ជាក់​ថា គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅពេលនេះ គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​ការជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ហើយ​ការសិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ គឺធ្វើឡើង​ទាំង​សម្រាប់​ការស្រាវជ្រាវ​ផង និង​សម្រាប់​កំណាយ​បុរាណវិទ្យា​បង្ការ​ផងដែរ ខណៈ​គម្រោង​ស្រាវជ្រាវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខឿន​ប្រាសាទនាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បារាយណ៍​ខាងលិច​បុរាណវិទ្យា​ប្រាសាទអកយំអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះវិហារ​ថ្មី​នៃ​វត្ត​កណ្តាល​ក្នុងស្រុក​ជី​ក្រែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក មិញ​នេះ​

ព្រះវិហារ​ថ្មី​នៃ​វត្ត​កណ្តាល​ក្នុងស្រុក​ជី​ក្រែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក មិញ​នេះ​

អាជ្ញាធរ​ខេត្ត​សៀមរាបជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ស្រុក​ជី​ក្រែង យកចិត្តទុកដាក់​លើ​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ ពេល​អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង ខណៈ​អាជ្ញាធរ​ស្រុក កំពុង​ស្វះស្វែង​រក​ប្រភពទឹក​

អាជ្ញាធរ​ខេត្ត​សៀមរាបជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ស្រុក​ជី​ក្រែង យកចិត្តទុកដាក់​លើ​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ ពេល​អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង ខណៈ​អាជ្ញាធរ​ស្រុក កំពុង​ស្វះស្វែង​រក​ប្រភពទឹក​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.