ឪពុក ម្តាយនិងអាណាព្យាបាលសិស្សបង្ហាញអារម្មណ៍មោទកភាពចំពោះកូនៗ ដែលខិតខំតស៊ូរៀនអស់១២ឆ្នាំ
ឪពុកម្តាយ និងអាណាព្យាបាលសិស្ស ដែលជាបេក្ខជនកំពុងប្រលងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០១៩នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះកូនៗពួកគាត់ ដែលពួកគេបានខិតខំតស៊ូរៀន អស់ពេល១២ឆ្នាំកន្លងមក។ អង្គុយមុខវិទ្យាល័យអង្គរ ទីដែលប្អូនស្រីរបស់ខ្លួនប្រលងនៅទីនោះ អ្នកស្រី ប្រាក់ រដ្ឋា ដែលមកពីស្រុកជីក្រែង បានរៀបរាប់ទាំងទឹកមុខស្រស់ស្រាយថា អ្នកស្រីមានទឹកចិត្តសប្បាយរីករាយ ដែលប្អូនរបស់គាត់ បានតស៊ូខិតខំរៀន តាំងពីថ្នាក់អស់ពេល១២ឆ្នាំកន្លងមក គាត់មិនសូវមានការព្រួយបារម្ភទេ ...