ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្ត ដែលបានធ្វើឡើងនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បើកវិញ្ញាសារប្រលងពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មការរៀបចំការប្រឡងនេះ។ យោងតាមរបាយការណ៍របស់គណ:កម្មការប្រឡងបានឲ្យដឹងថា មានបេក្ខជនចំនួន ៣៥៧នាក់ ស្រីចំនួន១៩៤នាក់ ក្នុងការដាក់ពាក្យប្រឡង។ ក្នុងនោះមានអ្នកដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់ ...