ការចរាចរណ៍ប្រាក់រៀលក្នុងខេត្តសៀមរាប នៅតែមានតួលេខខ្ពស់ ទោះមានទេសចរបរទេស និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងក៏ដោយ
យោងតាមលទ្ធផលនៃសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយមានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងទីក្រុង និងនៅតាមតំបន់ជនបទ ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ ហើយជាក់ស្តែងសម្រាប់ខេត្តសៀមរាប បើតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមមានប្រមាណ ៨១ភាគរយ នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀលប្រព័ន្ធបាគង និង ...