ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង
តួប្រាង្គទី២២ របស់ប្រាសាទបាគង ត្រូវបានក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងគ្រឹះប្រាសាទដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងមួយនេះ បន្ទាប់ពីមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់ ...