Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង

ដោយ Pothe Thun
25/10/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរខេត្តសៀមរាប និងមន្ទីរកសិកម្មផ្តល់ស្រូវពូជចំនួន ៥តោន ជូនប្រជាកសិករដែលរងការខូចខាតដំណាំស្រូវជាង ៧០គ្រួសារ ក្នុងស្រុកជីក្រែង
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន បានអញ្ជើញផ្តល់ស្រូវពូជជូនដល់ប្រជាកសិករដែលរងការខូចខាតដំណាំស្រូវវស្សាចំនួន ៧៧គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមលោក ទា គឹមសុទ្ធ បានឱ្យដឹងថា ចាប់តាំងពីដើមខែកញ្ញាមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ គ្របដណ្តប់ក្នុងបរិមាណពីតិចទៅច្រើន ដែលបង្កឱ្យមានទឹកជំនន់កើតឡើង គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតិផ្ទៃដីរងផលប៉ះពាល់ និងខូចខាតលើដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀងសរុបមានចំនួន ១.៤៥៩ហិកតា ក្នុងស្រុកជីក្រែង ស្មើនឹង៧ឃុំ និង៥៩ភូមិ ដោយមានកសិកររងគ្រោះសរុប ១.៣០២គ្រួសារ។ ក្នុងនោះដីរងការខូចខាតដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវសរុប ៣៧ហិកតា។

លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា ដោយមន្ទីរកសិកម្មជាសេនាធិការឱ្យរដ្ឋបាលខេត្ត មន្ទីរតែងតែតាមដាន និងស្រង់ស្ថិតិជាប្រចាំអំពីហានិភ័យ និងការរងផលប៉ះពាល់ខូចខាតផ្សេងៗ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីខេត្តធ្វើរបាយការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយអន្តរាគមន៍ និងសង្គ្រោះទាន់ពេលវេលា។ ជាក់ស្តែងក្នុងកិច្ចប្រតិបត្តិការបន្ទាន់នេះ មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្មខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណ:កម្មាធិការគ្រោះមហន្តរាយស្រុកជីក្រែង និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ តាមដាន និងណែនាំដល់បងប្អូនប្រជាកសិករឱ្យមានការប្រុងប្រយ័ត្ននៅហានិភ័យផ្សេងៗ ដែលកើតឡើងដោយសារជំនន់ទឹកភ្លៀងនេះ និងផ្តល់យោបល់ដល់អាជ្ញាធរ ដើម្បីរៀបចំស្នើសុំពូជស្រូវ និងស្បៀងគោរពជូនទៅប្រព័ន្ធស្បៀងបំរុងកម្ពុជា ទៅតាមគោលការណ៍ដែលធ្លាប់បានអនុវត្តន៍កន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានជំរុញ និងណែនាំដល់ប្រជាកសិករត្រូវរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ទាំងការគ្រប់គ្រងទឹក គ្រប់គ្រងជី និងប្រើប្រាស់ដីឱ្យបានសមស្រប។ ជាពិសេសត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ជី នៅពេលបាចជីរលើដំណាំស្រូវត្រូវឃ្លុំមុខ ពាក់អាវឱ្យជិតៗ ពិនិត្យមើលទិសខ្យល់ និងបាចបណ្តោយខ្យល់ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសុខភាពទាំងអស់គ្នា។ សូមបងបងប្អូនកសិករយកពូជស្រូវដែលបានផ្តល់ជូននេះ ទៅធ្វើការដាំស្តារឡើងវិញឱ្យបានទាន់រដូវ និងសូមនាំគ្នាខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីឱ្យបរិមាណស្រូវ និងដំណាំទទួលបានទិន្នផលកើនឡើង។

សូមជម្រាបថា ស្រូវពូជដែលផ្តល់ជូននេះ គឺចំប៉ីស៧០ OM៥៤៥១ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយទាំង៧៧គ្រួសារក្នុងមួយគ្រួសារទទួលបានស្រូវពូជ ៥០គីឡូក្រាម និងជីកសិកម្ម ២៥គីឡូក្រាម៕

អត្ថបទ និងរូបថត៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

មន្រ្តីជំនាញអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ រក្សាតម្លៃខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.