Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍

ដោយ Pothe Thun
25/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជាកំពុងពិភាក្សាលើស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលស្តង់ដារនេះត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍតំបន់ជនបទឱ្យប្រែក្លាយជាគោលដៅទេសចរណ៍
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដារ “ភូមិទេសចរណ៍គំរូ” ដែលនេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុក ជំនោរ មានប្រសាសន៍ថា ការរៀបចំឱ្យមានស្តង់ដារ “ភូមិទេសចរណ៍គំរូ” គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្ម ផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការតភ្ជាប់ ទៅកាន់តំបន់ជនបទផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ជុក ជំនោរ មានប្រសាសន៍ទៀតថា ការរៀបចំនូវសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន២ គឺទី១.យោងតាមអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងទី២.យោងទៅតាមគោលនយោបាយទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិទេសចរណ៍ នៅតាមតំបន់ជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង “ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានរួមចំណែកប្រមាណជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

ឯកឧត្តមថា “ភូមិទេសចរណ៍គំរូ” បានគំនិតផ្តួចផ្តើមដោយអង្គការទេសចរណ៍សហប្រជាជាតិ មានគោលបំណងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងវិជ្ជមានសម្រាប់ការផ្លាស់ប្តូរការអភិវឌ្ឍនៅតំបន់ជនបទ និងសុខុមាលភាពសហគមន៍។ ជាពិសេស គឺរួមចំណែកដល់ការគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ សម្រាប់កម្ពុជារាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ បានមើលឃើញយ៉ាងច្បាស់អំពីអត្ថបទប្រយោជន៍ដ៏ធំធេងរបស់ភូមិទេសចរណ៍គំរូ ក្នុងការបង្កើនចំណូលជាតិ។ ដោយឡែក នៅក្នុងខេត្តសៀមរាប ភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ក៏កំពុងប្រែក្លាយជាភូមិទេសចរណ៍គំរូ របស់អង្គការទេសចរណ៍សហប្រជាជាតិផងដែរ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ភូមិព្រះដាក់ ជាភូមិបុរាណមួយក្នុងស្រុកបន្ទាយស្រី ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ដោយសារភូមិនេះមានសភាពស្អាត និងមានការរៀបចំបានល្អជាពិសេសនៅតាមដងផ្លូវ ក្រៅតែអំពីភាពស្អាតភូមិព្រះដាក់ក៏បានបន្សល់នូវទំនៀមទំលាប់ប្រពៃណីជាច្រើនសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។

លោកបានឱ្យដឹងទៀតថា ក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រីកគុណភាព សេវាកម្មទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យ ក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដែលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានរៀបចំ នូវផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តក្នុងព្រៃអង្គរ និងបានរៀបចំផ្លូវជិះកង់ សម្រាប់ទេសចរដែលចូល ចិត្តការដើរក្នុងព្រៃ និងទស្សនាធម្មជាតិនៅក្នុងតំបន់អង្គរ។ នៅថ្ងៃខាងមុខរដ្ឋបាលខេត្តគ្រោង នឹងរៀបចំតំបន់ស្ទឹងសៀមរាបនិងតំបន់វត្តរាជបូណ៌ ជាតំបន់កម្សាន្តទីបីបន្ទាប់ពីតំបន់អង្គរ និងតំបន់ផាប់ស្ទី្រត ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់, លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូមិទេសចរណ៍គំរូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.