Tag: ប្រាសាទព្រះពិធូរ

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី ការរៀបចំ​កែលម្អ​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​ការលក់ដូរ​នៅមុខ​ប្រាសាទព្រះពិធូរ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ ​កិច្ចប្រជុំ​នេះដែរ​ក៏បាន​ពិភាក្សា​លើ​ផលប៉ះពាល់​បណ្ដាលមកពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ព្រោះ​ទីតាំង​លក់ដូរ​ក្នុងពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​និង​សោភ័ណភាព​របស់​ប្រាសាទព្រះពិធូរ និង បាន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​នាពេលខាងមុខ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នោះ​មាន​សោភ័ណភាព របៀបរៀបរយ​ឡើងវិញ​។​ ​សូម​បញ្ជាក់ដែរថា ដើម្បី​អនុវត្តន៍​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​ជំនាញ​រួចហើយ ដែល​ក្រុមការងារ​នេះ​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន ...

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

អាជ្ញាធរជាតិអប្សរា និងនាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ ក្នុងរយៈពេល៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ ៧លានដុល្លារសហរដ្ឋអាមេរិច។ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ...

Recommended

សូម Like និង Follow ពួកយើង