ប្រាសាទភ្នំក្រោម ជាជម្រើសដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច
ប្រាសាទភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ខេត្តសៀមរាប កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច ហើយជាទីតាំងដែលមានចំងាយពីក្រុងសៀមរាប ប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ,។ បើតាមលោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោមមានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ...