Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

ដោយ Pothe Thun
22/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកស្រី ខ្លួន សូនី ជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ២នាក់ ដែលកំពុងប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករ មានទីលំនៅភូមិជប់ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម បានឱ្យដឹងថា បច្ចុប្បន្ននេះដោយសារប្រទេសមានការរីកចម្រើន ការផលិតអង្ករសម្រាប់ទទួលទានប្រចាំថ្ងៃ ប្រជាពលរដ្ឋភាគច្រើនបំផុតបានប្រើប្រាស់ម៉ាស៊ីនកិនស្រូវ ព្រោះវាមានភាពងាយស្រួល លឿនឆាប់រហ័ស និងចំណេញពេលវេលា ប៉ុន្តែសម្រាប់អ្នកស្រី គឺបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករ មានដូចជាត្បាលកិនស្រូវ និង ក្តឿងសម្រាប់ជាន់អង្ករ ។

អ្នកស្រី ខ្លួន សូនី បានឱ្យដឹងទៀតថា មូលហេតុដែលអ្នកស្រីបន្តប្រើប្រាស់សម្ភារនេះ គឺទី១. ទុកសម្រាប់ផលិតអង្ករសម្រូប និង អង្ករសម្រិត សម្រាប់ហូបខ្លួនឯង និង ទី២ទុកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសិក្សាឈ្វេងយល់ ព្រោះសម្ភារទាំងនេះ បច្ចុប្បន្នមិនសូវមានអ្នកប្រើប្រាស់ ហើយក៏ស្ទើរតែបាត់បង់ដែរ ដែលធ្វើឱ្យយុវជនមួយចំនួនមិនដែលធ្លាប់ស្គាល់នោះទេ ជាពិសេសក្មេងដែលរស់នៅទីក្រុង ហើយចំពោះសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតជាអង្ករនេះ ក៏ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេសផងដែរ ដោយក្នុង១ខែ គាត់អាចទទួលបានចំណូលពីភ្ញៀវទេសចរប្រមាណជា១០០ដុល្លារអាមេរិក ។

លោក ស្នើ សុខុយ ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ ខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងភូមិជប់នេះ មានប្រជាពលរដ្ឋចំនួន២គ្រួសារបានរក្សាទុកសម្ភារប្រើប្រាស់ពីបុរាណសម្រាប់ផលិតអង្ករនេះ ហើយលោកក៏បានទាក់ទាញ់ភ្ញៀវទេសចរឱ្យមកទស្សនា ដើម្បីឱ្យពួកគាត់ទទួលបានចំណូលពីវិស័យទេសចរណ៍ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កិនស្រូវសម្ភារពីបុរាណស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.