Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់

ដោយ Pothe Thun
22/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរជាតិអប្សរាបង្ហាញថា កែប្រែដីក្នុងតំបន់ហាមឃាត់ គឺជាអំពើខុសច្បាប់
795
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដីស្រែ ជាង៣ហិកតា ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់របងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានបុគ្គលពីររូប អះអាងថាជាម្ចាស់ដី ធ្វើការឈូសឆាយ ដើម្បីប្រែក្លាយជាដីភូមិ និងប្រកបអាជីវកម្ម ដែលនេះជាអំពើខុសច្បាប់ នេះបើតាមសម្ដីមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ។

នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២០នេះ កម្លាំងជំនាញ របស់អាជ្ញាធរជាតិអប្សរា បានចុះធ្វើការហាមឃាត់ សកម្មភាព ការឈូសឆាយដី ដាំដំណាំមួយចំនួន ព្រមទាំងផ្អាកការសាងសង់សំណង់ផ្សេងៗផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅព្រឹកដដែលនោះ លោក កុក ឃន ម្ចាស់ដីទំហំជាងពីរហិកតា ដែលមានគម្រោងសាងសង់ភោជនីយដ្ឋាននៅទីតាំងនោះ បានបញ្ជាក់ថា លោកយល់ថា ដោយសារទីតាំងនេះលោកបានធ្វើស្រែជាយូរឆ្នាំណាស់មកហើយ និងគ្រាន់ដាំកូនដើមឈើ ក៏មិនមានការខុសច្បាប់ដែរ។ លោក ទទួលស្គាល់ថា លោកពិតជាមិនបានសុំច្បាប់ និងបានឈូសឆាយដីរបស់ខ្លួន ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាពិតប្រាកដមែន។ ជាការសហការ លោកយល់ព្រមឲ្យ អាជ្ញាធរជាតិអប្សរាដកកូនឈើទាំងនោះ ប៉ុន្តែដំណាំផ្សេង ព្រមទាំងរោងនិងគ្រែសុំរក្សាទុក ពី ព្រោះវាជាមុខរបរសម្រាប់លក់ដូរ។

ដោយឡែកដី ជាងមួយហិកតាទៀត ដែលជាកម្មសិទ្ធរបស់ លោកហែម ហាន អនុប្រធានភូមិបន្ទាយឈើ លោកបានបញ្ជាក់ថា លោកបានឈូសដីស្រែរបស់លោក ដើម្បីដាំដើមស្វាយ ដោយមិនបានសុំច្បាប់ពីអាជ្ញាធរជាតិអប្សរាពិតមែន ព្រោះគិតថាមិនខុសច្បាប់។ លោកអនុភូមិ បានបដិសេធថា លោកមិនមានគម្រោងពុះដីឡូត៍សម្រាប់លក់ ដូចការលើកឡើងរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ។ ប៉ុន្តែដំណាំដែលបានដាំរួចហើយ លោកមិនយល់ព្រមដកចោលនោះឡើយ។

តាមការលើកឡើងរបស់ មន្ត្រីអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅទីតាំងដីនោះ កាលពីម្សិលមិញ លោកអនុប្រធានភូមិបន្ទាយឈើ បានប្រមូលប្រជាពលរដ្ឋ និងប្រជាការពារភូមិ មកទីតាំងដី ក្នុងបំណងរារាំង និងប្រើហឹង្សាទៅលើក្រុមអាជ្ញាធរ។ ប៉ុន្តែលោកអនុភូមិ បដិសេធថា គ្រាន់តែជាការហៅ ពួកគាត់មកស្តាប់ការពន្យល់របស់មន្ត្រីអាជ្ញាធរជាតិអប្សរា តែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ លោកឡុង កុសល ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សហប្រត្តិបត្តិការ និងជាអ្នកនាំពាក្យអង្គភាពអាជ្ញាធរអប្សរា បានថ្លែងថា តំបន់បេតិកភណ្ឌ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា មិនអនុញាត ឲ្យបុគ្គលណាម្នាក់ធ្វើការបម្រែដីនោះឡើយ។ ការឈូសឲ្យប្រែក្លាយពីដីស្រែ ទៅជាដីចំការ ឬដីភូមិនៅក្នុងតំបន់បេតិកភណ្ឌ គឺជាអំពើខុសច្បាប់។

លោកបន្តថា អាជ្ញាធរជាតិអប្សរា ចាំបាច់ត្រូវទប់ស្កាត់ ព្រោះករណីនេះ ដំបូងគឺជាដីស្រែ ក្រោយមកប្រែជាដីចំការ ប៉ុន្តែថ្ងៃក្រោយប្រាកដជាកើតភូមិ និងឈានដល់ភោជនីយដ្ឋានជាក់ជាមិនខាន។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ខាងអាជ្ញាធរ នឹងព្យាយាមសហការជាមួយម្ចាស់ខាងលើ ដកកូនឈើទាំងនោះចេញ។ ប៉ុន្តែបើសិនជាពួកគាត់មិនសហការ យើងនិងសុំគោលការច្បាប់ដើម្បីអនុវត្តវិធានការ បើពុំនោះទេ ព្រៃក្នុងតំបន់បេតិកភណ្ឌ អាចក្លាយជាវាលរហោឋាន ដោយសាតែផ្តើមចេញពីការបម្រែដី៕

 

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ដីតំបន់ហាមឃាត់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រជុំបន្ទាន់បញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកក្រឡាញ់

រដ្ឋបាលខេត្តសៀមរាប ប្រជុំបន្ទាន់បញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកក្រឡាញ់

ចម្ការដាំកូនឈើជាង២០ហិកតា ក្នុងស្រុកបន្ទាយស្រី ត្រូវជនខិលខូចលួចដុត

ចម្ការដាំកូនឈើជាង២០ហិកតា ក្នុងស្រុកបន្ទាយស្រី ត្រូវជនខិលខូចលួចដុត

អាជ្ញាធរសង្កាត់សៀមរាប ប្រលែងពស់ថ្លាន់ប្រវែង៦ម៉ែត្រ ក្នុងបឹងពារាំង

អាជ្ញាធរសង្កាត់សៀមរាប ប្រលែងពស់ថ្លាន់ប្រវែង៦ម៉ែត្រ ក្នុងបឹងពារាំង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.