Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់អ្នកទេសចរ 

ដោយ Pothe Thun
01/02/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំវង់ទស្សនាថ្មី នៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនាទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះនៅលើ ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតពីលើឮកំពូលភ្នំ។

លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២នេះថា ដើម្បីបញ្ជៀសការកកស្ទះ ការទស្សនាថ្ងៃលិច នៅលើប្រាសាទភ្នំបាខែង នាពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកំពុងរៀបចំវង់ទស្សនាថ្មីមួយទៀតនៅលើប្រាសាទភ្នំក្រោម ដើម្បីសម្រួលការដើរទស្សនារបស់ភ្ញៀវទេសចរ ខណ:ដែលការទស្សនានៅលលើប្រាសាទភ្នំបាខែងមានការកកស្ទះភ្ញៀវទេសចរ ។ លោកបន្តទៀតថា នៅលើប្រាសាទភ្នំក្រោម មានទីកន្លែងកម្សាន្ត និងទេសភាពដ៏ស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរ មកទស្សនាទិដ្ឋភាពទាំងមូលរបស់ក្រុងសៀមរាប ការទស្សនាថ្ងៃរៀបលិច និងថ្ងៃរះ និងផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាត។ លោកបានបន្ដទៀតថា រមណីយដ្ឋានអង្គរ មានប្រាង្គប្រាសាទបុរាណ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង ប៉ុន្តែនៅពេលភ្ញៀវទេសចរ មកទស្សនាថ្ងៃលិចពួកគាត់ ពិតជានឹកឃើញដល់ប្រាសាទភ្នំបាខែង ដែលជាកន្លែងគយគន់ថ្ងៃលិចដ៏ល្បីល្បាញផងដែរ។

សូមជម្រាបផងដែរថា ភ្នំក្រោមជាកូនភ្នំមួយមានកំពស់ប្រមាណ១៤០ម៉ែត្រ មានចំងាយប្រហែល១២គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅជាប់បឹងទន្លេសាប។ នៅលើភ្នំនេះ មានប្រាសាទមួយឈ្មោះថា ប្រាសាទភ្នំក្រោម ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (ចន្លោះឆ្នាំ៨៨៩-៩១៥) ឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម។ សូមរំលឹកថា តំបន់ទេសចរណ៍អង្គរ មានកន្លែងទស្សនាថ្ងៃរះ និងថ្ងៃលិចជាច្រើនកន្លែង រួមមានប្រាសាទអង្គរវត្ដ និងប្រាសាទភ្នំបាខែងជាដើម ដែលជាកន្លែងគយគន់ថ្ងៃលិចដ៏ល្បីល្បាញ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រាសាទភ្នំក្រោមអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.