Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យ និងសិក្សាការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ លើហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស

ដោយ Pothe Thun
02/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សន្តិសុខ និង សង្គម
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារ នៃអនុគណៈកម្មការក្រុមការងារបច្ចេកទេស នៃរដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យ និងសិក្សានៅតាមបណ្ដាមួយចំនួន ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្ស ក្នុងក្រុងសៀមរាប បន្ទាប់ពីបានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំកំណត់ផ្លូវឯកទិស ដាក់ស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលម្សិលមិញនេះ។

តាមការចុះសិក្សាបឋម ក្រុមការងារពិនិត្យឃើញបញ្ហាប្រឈមមួយចំនួន ដូចជា អាជីវករមួយចំនួនតូច បានយកចិញ្ចើមផ្លូវ ក៏ដូចជាខឿនកម្រាលថ្ម ទៅដាក់តាំងលក់ទំនិញរបស់ខ្លួន ហើយមួយចំនួនទៀត បានឈប់ និងចតយានយន្តរបស់ខ្លួន គ្មានសណ្ដាប់ធ្នាប់ ដែលបំពាននឹងបម្រាមរបស់រដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយតាំងពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១មក។ ចំពោះការចុះសិក្សានេះ ក្រុមការងារនឹងធ្វើកំណត់ហេតុ ដើម្បីដាក់ជូនអង្គប្រជុំ ធ្វើការពិភាក្សាបន្តនាពេលក្រោយ។

គួរជម្រាបថា តាមរយៈខ្លឹមសារនៃកិច្ចប្រជុំ ស្ដីពីការរៀបចំកំណត់ផ្លូវឯកទិស ដាក់ស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ធ្វើឡើងក្នុងបំណងជជែកពិភាក្សា ពិនិត្យផ្តល់គំនិតយោបល់ដើម្បីប្រមូលធាតុចូល ដើម្បីជាគន្លឺះសម្រាប់កិច្ចប្រជុំលើកក្រោយ បន្ទាប់ពីប្រមូលបាននូវគំនិតយោបល់ឯកភាពគ្នា ដើម្បីរៀបចំធ្វើរបាយការណ៍ដាក់ជូនទៅអភិបាលនៃគណៈអភិបាលខេត្តពិនិត្យនិងសម្រេច ពាក់ព័ន្ឋទៅនឹងហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំង៣៨ខែ្សដែលទើបតែសាងសង់រួច នៅក្នុងក្រុងសៀមរាប។ អង្គប្រជុំ ក៏បានសង្កត់ធ្ងន់ ទៅលើការហាមមិនឱ្យមានការដាក់តាំងលក់ទំនិញ និងចំណីអាហារនៅតាមចិញ្ចើមផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់របៀបរៀបរយ និងសោភណ្ឌភាពក្នុងក្រុង។ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ចាក់ថា ប្រសិនបើ នៅតែមានករណី បំពានទៅនឹងសេចក្តីជូនដំណឺងស្ដីពី ការចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចត និងការដាក់តាំងសម្ភារៈផ្សេងៗ ការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានចេញជាធរមានកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចត្រូវប្រើវិធានការរដ្ឋបាល ណែនាំបុគ្គលនោះធ្វើកិច្ចសន្យា ហើយបើនៅតែបន្តបំពានទៀត នឹងឈានទៅរឹបអូសប្រមូលសម្ភារៈរក្សាទុកមួយកន្លែង និងឱ្យបុគ្គលនោះធ្វើកិច្ចសន្យា ព្រមទាំងចេញសងថ្លៃសេវាដឹកជញ្ជូនសម្ភារៈទាំងនោះបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: គម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខែ្សសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាបស្លាកសញ្ញាចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់តំបន់អឺរ៉ុប

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់តំបន់អឺរ៉ុប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.