សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ
សហរដ្ឋអាមេរិក នឹងបន្តគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤៥ម៉ឺនដុល្លារ ខណៈគម្រោងជួសជុលប្រាសាទភ្នំបាខែង ក្រោមមូលនិធិស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩។ តាមបញ្ជាក់របស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញានេះ គម្រោងជួសជុលប្រាសាទភ្នំបាខែង ...