Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

ដោយ Pothe Thun
12/09/2021
នៅក្នុង ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ
942
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ដោយកំណត់ជា ’’តំបន់លឿងទុំ‘‘ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ នៅក្នុងក្រុងសៀមរាបមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

បើតាមសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍នេះដែរ គឺក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃក្រុងសៀមរាបទាំងមូល ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង។ វិធានការនេះធ្វើឡើងដោយរសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ជាពិសេសនោះ គឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់បានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និងលក់គ្រឿងស្រវឹងជាដដែល។

សម្រេចបានបញ្ជាក់ទៀតថា ចំពោះការបិទខ្ទប់រយៈពេល១សប្ដាហ៍នេះ ប្រសិនមានភាពធូរស្រាល និងមានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅចំនួនច្រើនដដែល អាជ្ញាធរខេត្តនឹងសម្រេចបន្តបិទខ្ទប់ជាបន្តទៀត។ ក្នុងនោះដែរអាជ្ញាធរ នឹងចុះទៅតាមទីប្រជុំជន តាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យ ចំពោះបុគ្គលដែលមិនបានគោរពទៅតាម សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងក្រសូងសុខាភិបាល ក៏ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ក្នុងការបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះអាសន្នក្នុងរយៈមួយសប្តាហ៍នេះ គឺដើមី្បទប់ស្កាត់ កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដោយអាជ្ញាធរបានកំណត់គោលដៅចំនួន ២៧កន្លែងក្នុងក្រុង ដើមី្បធ្វើការត្រួតពិនិត្យ និងបិទខ្ទប់មិនឲ្យចេញចូល ព្រមទាំងការអនុវត្តបម្រាមគោចរនាពេលរាត្រីទៀតផង៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ត្រូវបានប្រកាសជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ត្រូវបានប្រកាសជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ប្រទេសថៃចាប់ពីខែតុលាទៅ អ្នកចាក់វ៉ាក់សាំងពេញដូសអាចទៅលេងក្រុងបាងកកបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ប្រទេសថៃចាប់ពីខែតុលាទៅ អ្នកចាក់វ៉ាក់សាំងពេញដូសអាចទៅលេងក្រុងបាងកកបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.