ប្រៃសណីយ៍កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី នៅខេត្តសៀមរាប
ប្រៃសណីយ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ក្នុងតំបន់អាស៊ាន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រៃសណីយ៍នៃបណ្តាប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុនជាដើម។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ...