Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
16/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ មានបើកកិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក លំនៅដ្ឋាន និង ជាប្រធានក្រុមការងារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអគ្គនាយក ទីប្រឹក្សារបស់ក្រសួង និង គណៈអភិបាលខេត្ត អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោ ដី មកពី៥រាជធានី ខេត្ត ,អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ ពាក់ព័ន្ធតំបន់អប្សរា និង មន្ត្រីបច្ចេកទេសសុរិយោដីមកពី ៥រាជធានី ខេត្ត មន្ត្រីសាលាខេត្ត អាជ្ញាធរអប្សរាប្រមាណជា ១០០នាក់ចូលរួម ។

ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក លំនៅដ្ឋាន និង ជាប្រធានក្រុមការងារ បានបញ្ជាក់ថា គ្រប់ការងារដែលកម្លាំងជំនាញចុះទៅអនុវត្ត គឺធ្វើទៅតាមការកំណត់របស់គណៈកម្មការដែលបានធ្វើការណែនាំកន្លងមក ព្រមទាំង ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យចូលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន កាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យកាន់តែយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ។ ម៉្យាងទៀតក្រុម ការងារក៏ត្រូវកំណត់ការប្រមូលទិន្នន័យ និង បច្ចេកទេសនៃការវាស់វែង ឲ្យបានច្បាស់លាស់អំពីនិយានកាក្បាលដី និង អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងកន្លែងដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។ ម៉្យាងទៀតក៏ត្រូវ ធ្វើការចុះបញ្ជីក្បាលដីឲ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។

ក្នុងនោះដែរឯកឧត្តមក៏បានសង្កត់ធ្ងន់ចំពោះមន្ត្រីជំនាញដែលចុះទៅអនុវត្តការងារនេះ ត្រូវមានកិច្ចរួម សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់ និងមេភូមិ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់អចលន ទ្រព្យទាំងនោះ និង គោរពឲ្យបាននូវអង្គការវិន័យ និងការចាត់តាំងតាមក្រុមនិមួយៗ ដោយពេលវេលាចុះអនុវត្តការងារនេះមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ដែលចុះអនុវត្តចាប់ពីថ្ងៃទី ១៨ ខែសីហានេះទៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានធ្វើការលម្អិតពីរបាយការណ៍ ស្ថានភាពនៃការ កាន់កាប់ និង ប្រើប្រាស់ដីខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់គោលដៅអទិភាព និង តំបន់ពាក់ព័ន្ធ ។ ក្នុង នោះឯកឧត្តមបានបញ្ជាក់ថា ប្រាសាទអង្គរ គឺជារ៉ែប្រេងកាតមិនចេះរីងស្ងួតនៃព្រះរាជាណាចក្រកម្ពុជា ដែលការទាក់ទាញភ្ញៀវនៅគ្រប់មជ្ឈដ្ឋានលើពិភពលោកចូលមកទស្សនាកម្សាន្ត ដែលជាសំណង់ស្ថាបត្យកម្មគ្មានពីរនៅលើលោកនេះ។

តាមការបញ្ជាក់របស់ឯកឧត្តម សួន សុផា អគ្គនាយកសុរិយោដីនិងភូមិសាស្ត្រ និងជាអនុប្រធានក្រុមការងារ បានលើកពីការងារប្រមូលទិន្នន័យ និង បច្ចេកទេសនៃការវាស់វែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយមានក្រុមការងារ បច្ចេកទេសសុរិយោដី មកពីរាជធានីភ្នំពេញ , ខេត្តកំពង់ចាម , បាត់ដំបង , បន្ទាយមានជ័យ ,ខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយបានបែងចែកជា ៣២ក្រុម ដោយមានសមាសភាពចូលរួម ពីមន្ត្រីរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា និង មន្ត្រីសុរិយោដី ហើយមួយៗក្រុមបែងចែកជាក្រុមប្រមូលទិន្នន័យ និង វាស់វែង ដែលមានរយៈពេលតែ ១៥ថ្ងៃប៉ុណ្ណោះ ។

មានប្រសាសន៍នោះលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការងារទាំងនេះក៏ យើងត្រូវបំពេញសមាសភាពផ្នែកកងកម្លាំង ដើមី្បធានានូវសុវត្ថិភាពដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យបានដំណើរការទៅដោយរលូន ប្រកបដោយលទ្ធផលល្អ។ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាន ដែលបានបង្កើតនូវក្រុមការងារតម្រង់ទិស ដើមី្ប ដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និង ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការសម្រួលដល់សត្តិអារម្មណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងឲ្យពួកគាត់កាន់តែយល់ច្បាប់អំពី តម្លៃនៃសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និង ការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាយើងផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ

Tags: ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.