Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

ដោយ Pothe Thun
17/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកំណើនប្រជាជន ជាមួយនិន្នាការផ្សេងៗ បានបង្កឱ្យសកម្មភាពសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្ល៉េះ។ ហើយចាប់ពីឆ្នាំ២០១៧ កំណើននៃសំណង់ខុសច្បាប់ ធ្វើឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ចេញលិខិតព្រមាន និងស្នើសុំប្រទេសកម្ពុជា ធ្វើការបកស្រាយចំនួន២ដងរួចមកហើយដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យគោល ព្រមទាំងយន្តការអមផ្សេងៗសម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ សំណង់ខុសច្បាប់ ក៏នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ទើបសាងសង់ចំនួន៣៩៨ រយៈពេល៣ខែនេះ ព្រមជាមួយករណីបន្ថែម ដែលទើបសាងសង់នៅ២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរុះរើចេញបាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានសង្កត់ធ្ងន់ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឱ្យខ្មាសអៀន។ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យោងព្រះរាជក្រិត្យលេខ០០១នសចុះថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ចំណែកប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានអង្គរ សូមឈប់យល់ច្រឡំថាអាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។«ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ​រមណីយដ្ឋាន​អង្គរ​សំណង់​ខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.