Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ដោយ Pothe Thun
17/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
458
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានបញ្ជាក់ដោយជំហរយ៉ាងតឹងរ៉ឹងថា ចាប់ពីថ្ងៃនេះទៅសូមប្រជាពលរដ្ឋឈប់យល់ច្រឡំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដី ដែលស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរទំហំ ៤០១គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធឡើយ។

ថ្លែងនៅក្នុងសាលសន្និសីទអង្គរ ស្ថិតនៅអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតនោះ ឯកឧត្ដម ជា សុផារ៉ា បញ្ជាក់បន្ថែមថា យោងតាមព្រះរាជក្រិត្យលេខ០០១ន.ស. ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ចាប់ពីពេលនេះតទៅ អាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ដោយឡែក ប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏នឹងពុំទទួលបានសិទ្ធកាន់កាប់ដីចាប់ពីពេលនេះ និងទៅពេលអនាគតផងដែរ។ តែទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរយូរឆ្នាំមកហើយ ពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញចេញឡើយ ប៉ុន្តែការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះនៅតែត្រូវបន្តសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដដែល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររលឹកថា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បុរាណវត្ថុវិទ្យា និងវប្បធម៌អង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដោយកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងសេចក្តីអំពាវនាវរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ១៩៨៩។ ក្រោយពីព្រះបរមរតនកោដ្ឋ បានផ្ញើព្រះរាជសារផ្លូវការចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩១ ស្នើសុំអង្គការយូណេស្កូឱ្យខិតខំជួយសម្របសម្រួលជាអន្តរជាតិ ដើម្បីសង្គ្រោះ និងបញ្ចូលរមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដើម្បីសម្រេចកិច្ចការនេះ ព្រះអង្គទ្រង់ត្រាស់បង្គាប់ ឱ្យប្រទេសកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ និងចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជី។ នៅអំឡុងពេលនោះ អង្គការយូណេស្កូ បានចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយប្រឈមនឹងគ្រោះថ្នាក់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល បំពេញលក្ខខណ្ឌចាំបាច់មួយចំនួន។ នៅក្នុងស្មារតីដោះស្រាយបញ្ហាបន្ទាន់ទាំងអស់នេះ និងប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលបានព្យាយាមបំពេញលក្ខខណ្ឌទាមទារទាំងអស់នោះ តាមរយៈការបង្កើតលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពហៅកាត់ថាអាយស៊ីស៊ី អង្គរ(ICC Angkor) នៅឆ្នាំ១៩៩៣ ដើម្បីកំណត់តំបន់ការពារ និងតំបន់ទ្រនាប់ទាំង៥ នៅឆ្នាំ១៩៩៤ ព្រមទាំងបង្កើតស្ថាប័នជាតិគ្រប់គ្រង ហៅថាអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី និង លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.