Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

ដោយ Pothe Thun
17/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានជីវភាពក្រីក្រចំនួន ២០គ្រួសារ រស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងគ្រឿងទេសមួយចំនួនទៀត។

លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្ត មានប្រសាសន៍ថា សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ គឺជាចលនាមួយដែលមិនគិតពីផលចំណេញ់ផ្ទាល់ខ្លួន អព្យាក្រឹត មិនរអើង មិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ សាសនា គឺជាចលនាក្នុងគោលបំណង បម្រើផលប្រយោជន៍សាធារណៈ ដើម្បីបំផុសស្មារតីដល់យុវជនទូទាំងប្រទេសឲ្យចេះស្រឡាញ់គ្នា សាមគ្គីគ្នា ដើម្បីប្រមូលផ្តុំគ្នាចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កសាងប្រទេសជាតិឲ្យកាន់តែរីកចំរើន។ ហើយចំពោះអំណោយដែលយកមកប្រគល់ជូននាពេលនេះដែរ គឺជាសកម្មភាពមនុស្សធម៍ ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួន នឹងការកៀងគរថវិកាពីសមាជិកក្រុមការងារ រួមទាំងសប្បុរសជននានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប លោក សឹង្ហ សំរិទ្ធិ ក៏បានណែនាំសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ចំពោះការសម្អាតអនាម័យអោយបានខ្ពស់ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗ ដោយអនុវត្តជាប្រចាំនូវរាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ។

ក្នុងឱកាសនោះដែរ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ តំណាងឲ្យប្រជាពលរដ្ឋទាំង ២០គ្រួសារ បានថ្លែងអំណរគុណដល់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប និងក្រុមការងារទាំងអស់ ដែលតែងតែបន្តសកម្មភាពមនុស្សធម៌ជាប្រចាំ ជាក់ស្តែងនាពេលនេះ បាននាំយកអំណោយ មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ២០គ្រួសារដែលមានជិវភាពខ្វះខាតប្រចាំថ្ងៃនេះ។ លោកបញ្ជាក់ថា ពីមុនមកស្រុកអង្គរធំ គឺជាស្រុកដែលក្រជាងគេ នៅក្នុងខេត្តសៀមរាប តែបច្ចុប្បន្នឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចំរើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច បានលះបងអាយុជីវិតសាច់ស្រស់ឈាមស្រស់ជូនប្រទេសជាតិមាតុភូមិយើង ក្នុងការកសាងប្រទេសពីបាទដៃទទេ រហូតដល់មានការរីកចំរើនដូចសព្វថ្ងៃនេះ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រជាពលរដ្ឋក្រក្រីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

មន្ត្រីពាក់ព័ន្ធជិត៨០០នាក់ ចាប់ផ្តើមចុះប្រមូលទិន្នន័យកំណត់និយាមកាក្បាលដីក្នុងការការពាររមណីយដ្ឋានអង្គរ

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារកុមារី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារកុមារី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.