Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

ដោយ Pothe Thun
16/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរផែនការខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យ និងណែនាំបន្ថែមពីការប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ដែលកិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោកលោកស្រីអភិបាលរងក្រុងស្រុក តំនាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រួមនឹងតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលក្នុងខេត្តមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានបញ្ជាក់ថា កើតបង្កើតសហគមន៍ គឺសំដៅទៅលើមនុស្សមួយក្រុម ដែលរស់នៅក្នុងតំបន់តែមួយ ឬក្នុងភូមិសាស្ត្រមួយ ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយធ្វើការរួមគ្នាលើការងារអ្វីមួយ ហើយទទួលបាននូវប្រយោជន៍រួម។ ចំពោះគោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីប្រមូលចងក្រងចំនួន និងប្រភេទសហគមន៍ នៅក្នុងខេត្តសៀមរាប សម្រាប់ផ្តល់ការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ជាពិសេសស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ ដើម្បីធ្វើការអភិវឌ្ឍ សហគមន៍ក្រីក្រនៅតាមមូលដ្ឋាន។ កិច្ចប្រជុំនេះដែរ ក៏នឹងធ្វើការត្រួតពិនិត្យ និងណែនាំបន្ថែមពីការធ្វើបច្ចុប្បន្នភាពទិន្នន័យ ជូនទៅដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីសកម្មភាព និងរបាយការណ៍ តាមរយៈការប្រមូលទិន្នន័យ ដើម្បីដឹងកាន់តែច្បាស់ពីការចង់ក្រងជាសហគមន៍ របស់ប្រជាពលរដ្ឋ ក្នុងទីតាំង និងមូលដ្ឋានដែលខ្លួនរស់នៅ បង្កឲ្យមានភាពងាយស្រួល ក្នុងការចងក្រងសហគមន៍ថ្មី និងការគ្រប់គ្រងសហគមន៍ ឲ្យបានល្អប្រសើរ។

លោក ហាក់ សុធារ៉ា ក៏បានឲ្យដឹងដែរ សម្រាប់ឆ្នាំ២០១៩ កន្លងទៅ ទូទាំងខេត្តសៀមរាបមានសហគមន៍ចំនួន ៣៤០សហគមន៍ ត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ទំនាក់ទំនង និងមានទទួលស្គាល់ពីស្ថាប័នរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះរួមមាន៖ សហគមន៍កសិកម្ម ៤៨សហគមន៍ ,សហគមន៍ព្រៃឈើ ៦២សហគមន៍ ,សហគមន៍ជលផល ២២សហគមន៍ ,សហគមន៍តំបន់ការពារធម្មជាតិ ១០សហគមន៍ ,សហគមន៍ប្រើប្រាស់ទឹក ៤សហគមន៍ ,សហគមន៍ទេសចរណ៍ធម្មជាតិ ១០សហគមន៍ ,សហគមន៍មន្ទីរអប់រំ យុវជន និងកីឡារ ១៧៩សហគមន៍ និងសហគមន៍សំណង់លំនៅឋានបណ្ដោះអាសន្ន ៥សហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរបញ្ជាក់ដែរថា កិច្ចប្រជុំនេះដែរក៏ជាការផ្សព្វផ្សាយបន្ថែម ក៏ដូចជាការពិភាក្សាគ្នា រវាងសហគមន៍ និងអង្គការដៃគូ ក្នុងការសហការអភិវឌ្ឍន៍ និងកែលម្អនូវរាល់បញ្ហានានា ដែលកើតមានឡើងក្នុងសហគមន៍នោះ ដែលជាបញ្ហាដែលអ្នកពាក់ព័ន្ធ ត្រូវចូលរួមដោះស្រាយឲ្យទទួលបានជោគជ័យ។ ក្នុងនោះក៏សូមឲ្យអ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិភាក្សា ផ្តល់ជាមតិយោបល់ និងសម្របសម្រួល ជាមួយភាគីអ្នកពាក់ព័ន្ធ ព្រមទាំងលើកឡើងនូវគន្លឹះសំខាន់ៗ ដើម្បីឲ្យដំណើរនៃការរៀបចំ និងប្រមូលទិន្នន័យ របាការណ៍ជាក់លាក់ ដាក់ជូនមកមន្ទីរ ដើម្បីងាយស្រួលក្នុងការពិនិត្យ និងចងក្រងនៅសហគមន៍ទាំងនោះ ឲ្យក្លាយជាសហគមន៍ដែលមានការគ្រប់គ្រងច្បាស់លាស់ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ទិន្នន័យសហគមន៍មន្ទីរ​ផែនការ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រក្រី ២០គ្រួសារក្នុងស្រុកអង្គរធំ បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.