មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតផលិតផលហាឡាល ជាឱកាសធ្វើពាណិជ្ជកម្មដ៏ធំធេង ដែលអ្នកធុរៈកិច្ចត្រូវចាប់យកឱ្យបាន
ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”កិច្ចការហាឡាលកម្ពុជា” ក្នុងឱកាសថ្លែងបើកសិក្ខាសាលានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប.លើកឡើងថា អ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ផលិតផលហាឡាល គឺសម្រាប់តែជនម៉ូស្លីម ប៉ុន្តែជាក់ស្តែងវាជាផលិតសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនគិតពី ...