បណ្តាក្រុមហ៊ុនចិនបញ្ឈប់ការបញ្ជាទិញ ផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយថា ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅថ្ងៃទី៦ សីហានេះថា បណ្តាក្រុមហ៊ុនចិន បានបញ្ឈប់ការទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក បណ្ដាលឲ្យការនាំចេញរបស់កសិករអាមេរិក មានធ្លាក់ចុះ ដែលជាហេតុនៃសង្គ្រាមពាណិជ្ជកម្ម ដែលមានអាយុកាលជាងមួយឆ្នាំមកហើយនោះ ។ ក្រសួងដដែលនេះបានឲ្យដឹងថា ប្រទេសចិន ក៏អាចដាក់ពន្ធគយបន្ថែមលើ ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិកផងដែរ ...