Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង

ដោយ Pothe Thun
28/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
77
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មការចម្រុះខេត្តចុះធ្វើការពង្រីកផ្លូវក្នុងក្រុង

ក្រោមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែ កុម្ភះ ឆ្នាំ២០២០នេះ ក្រុមការងារគណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក អ៊ឹង សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ បានចុះធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ប្រកបអាជីវកម្មអាស្រ័យតាមដងផ្លូវ ចេញពីផ្លូវស៊ីវត្ថា ឆ្ពោះទៅផ្លូវវាងក្រុង ដែលប្រជាពលរដ្ឋនិយមហៅ ( ផ្លូវសុខសាន្ត ) មានប្រវែង១ពាន់៦០០ម៉ែត្រ ដែលជាគម្រោងផ្លូវដែលខេត្តត្រូវការពង្រីក ទៅតាមគម្រោងប្លង់គោលរបស់ខេត្ត ការសម្រួលកុំឲ្យកកស្ទះចរាចរណ៍ក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ។

តាមការបញ្ជាក់របស់លោក អ៊ឹង សុភ័ណ្ឌ បានឲ្យដឹងថា ផ្លូវមួយខ្សែដែលត្រូវធ្វើការពង្រីកនេះ សាលាខេត្ត ក៏ដូច សាលាក្រុងសៀមរាប បានធ្វើសេចក្តីជូនដំណឹងរបស់បងប្អូនចំនួនពីរលើកមកហើយ ព្រមទាំងបានផុតឱសានុវាទជាលើកទី២ផងដែរ ។ ម៉្យាងទៀតដើមី្បជាការពន្លឿន ក្នុងការបញ្ចុះគ្រឿងចក្រ ក្នុងការបើកការដ្ឋានផ្លូវនេះ ឲ្យបានមុនរដូវ វស្សាចូលមកដល់ ក្នុងការជៀសវាងនូវរាល់ផលប៉ះពាល់ដល់បងប្អូនប្រកបអាជីវកម្មទៀតផង ។
លោកបានបន្តទៀតថាសំណង់ស្រាលមួយកន្លែងនៅផ្លូវកេសរគោល ក៏បានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត ដើម្បីត្រៀមការសាងសង់ពង្រីកផ្លូវរបស់គម្រោងរដ្ឋបាលខេត្ត ហើយផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្តលើកគម្រោងថវិកាខេត្តឆ្នាំ២០១៩ ដើម្បីដោយអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១ពាន់៦០០ម៉ែត្រ និង ការដាក់លូសងខាងផ្លូវផងដែរ ។ ក្នុងនោះដែរលោក អ៊ឹង សុភ័ណ្ឌ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តក្នុងការរុះរើ សំណង់របស់ខ្លួន ដែលបានប៉ះពាល់ដល់ការពង្រីកផ្លូវ ក្នុងគោលបំណងផលប្រយោជន៍យើងទាំងអស់គ្នា និង ដើមី្បធ្វើឲ្យ សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រសៀមរាប កាន់តែមានភាពស្រស់បំព្រោង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៀតផង ។ តាមការបញ្ជាក់របស់ លោក អ៊ឹង សុភ័ណ្ឌ បានជម្រាបជូនបងប្អូនបន្ថែមថា រាល់ការកំណត់ផ្លូវរបស់ គណៈកម្មការបានកំណត់ហើយនោះ គឺមិនមានការកែប្រែឡើយ ដូច្នេះសូមឲ្យបងប្អូនធ្វើការរុះរើជាបន្ទាន់ ក្នុងការជៀសវាង ដល់ក្រុមការងារចម្រុះមកធ្វើការរុះរើសំណង់របស់បងប្អូន នាំឲ្យមានការខាតបង់នោះ ដើមី្បបន្ទាន់ដល់ក្រុមកងវិស្វកម្ម ដាក់គ្រឿងចក្រស្ថាបនាផ្លូវនេះ ។ ដំបូងឡើយគឺតម្រូវរៀបចំប្រព័ន្ធលូក្រោមដីជាមុន ទើបបន្តធ្វើការសាងសង់ផ្លូវ ដោយ មានទុកនូវចញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងទៀតផង ។
តាមការបញ្ជាក់របស់លោក រស់ សុវណ្ណ នាយកអង្គភាពលទ្ធកម្មនៃសាលាខេត្ត បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ លូអមសង្ខាងផ្លូវនេះ មិនបានដាក់លូមូលឡើយ គឺ ដាក់លូជ្រុង ដែលងាយស្រួលរំដោះចរន្តទឹកហូរបានទាន់ពេលវេលា ហើយចំពោះប្រព័ន្ធលូចាស់ គឺត្រូវធ្វើការជីកកកាយយកចេញ មិនប្រើប្រាស់ទៀតឡើយ ដោយប្រព័ន្ធលូមួយចំនួន មាន សភាពចាស់ទ្រុឌទ្រោមទៀតផង ។
បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះដោយកំពុងសម្អាតជួរតម្រង់ផ្លូវនិងដាក់លូជាមុន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ ដែលកំពុងអនុវត្ត ។ ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ សូមចូលរួមជាមួយអាជ្ញាធរ ធ្វើការរុះរើសំណង់របស់ខ្លួនដែលប៉ះពាល់ទៅលើដីចំណីផ្លូវ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យកិច្ចដំណើរការសាងសង់ផ្លូវបានទាន់ពេលវេលាកំណត់ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព ៖ ម៉ី សុខារិទ្ធ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

មន្ត្រីសង្ឃជាន់ខ្ពស់ និងអាជ្ញាធរក្នុងខេត្តសៀមរាប អញ្ជើញសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.