Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃជាន់ខ្ពស់ និងអាជ្ញាធរក្នុងខេត្តសៀមរាប អញ្ជើញសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

ដោយ Pothe Thun
28/02/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តរាជបូព៌ ក្រុងសៀមរាប មានរៀបចំពិធីសម្ពោធ សមាគមមត៌ក ព្រះពុទ្ធសាសនា និងសង្គម និងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម ក្រោមអធិបតីភាពព្រះគ្រូវ៉ារិន្ទមុនី ចក្ខុសំវរោ ទីថា ព្រះអនុគណស្រុកវ៉ារិន តំណាងព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប ឯកឧត្តម ទេស ចន្ទគិរី សមាជិក ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី មន្ត្រីសង្ឃជាន់ខ្ពស់ ក្នុងខេត្ត មន្ទីរស្ថាប័ន សមណរសិស្ស ពុទ្ធបរិសទ្ធជាច្រើនរូប។

មានថេរដីការ ក្នុងឱកាសនោះ ព្រះតេជព្រះរតនឃោសកោ សោម សេរីឫទ្ធី ស្ថាបនិក សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម បង្ហាញថា គោលបំណងក្នុងការបង្កើតសមាគមនេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ឲ្យបានគ្រប់ ៥០០០ព្រះវស្សា ឈ្វេងយល់អំពីពុទ្ធោវាទ និងប្រឹក្សាយោបល់ដល់ពុទ្ធសាសនិក និងបណ្ដុះនូវសង្គហធម៌ សីលធម៌ និងសុជីវធម៌ ដល់ពុទ្ធបរិស័ទទូទៅ។ ក្នុងនោះ សមាគមក៏នឹងមានបេសកកម្មចូលរួម ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជាផងដែរ។

តាមការលើកឡើងរបស់ លោកអភិបាលរងខេត្ត ប្រសិនបើមនុស្សមិនស្គាល់បាប និងបុណ្យទេ នោះពន្ធនាគារ ប្រហែលជាគ្មានកន្លែងដាក់អ្នកទោសឡើយ។ ក្នុងនោះ ពុទ្ធសាសនា មិនត្រឹមតែអំប់រំណែនាំ ដល់មនុស្សឲ្យស្គាល់អំពើល្អ និងអំពើអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែពុទ្ធសាសនា ក៏ដូចជាព្រះសង្ឃ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍសង្គមដូចជា ការរៀបចំពិធីបុណ្យនានា ដើម្បីរៃអង្គាសថវិកា ចូលរួមកសាងសាលារៀន សំណង់សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ មួយវិញទៀត ព្រះសង្ឃ ក៏បានជួយឲ្យមានស្ថេរភាពសង្គម តាមរយៈការផ្សះផ្សារជម្លោះនយោបាយ និងជម្លោះបុគ្គលផងដែរ។ ជាពិសេស កាលពីអតីតកាល និងរហូតដល់បច្ចុប្បន្ន វត្តអារាម គឺជាសាលារៀន ផ្ដល់ចំណេះដឹង ជាកន្លែងស្នាក់អាស្រ័យរបស់សិស្សនិស្សិត អ្នកគ្មានទីជម្រកសម្រាប់ស្នាក់បណ្ដោះអាសន្ន និងជាកន្លែងតម្កល់ឯកសារ ច្បាប់ក្បួនសំខាន់ៗ សម្រាប់កូនខ្មែរធ្វើការសិក្សាស្រាវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃ នៅតាមវត្តអារាមនានាក្នុងខេត្ត សូមជួយកត់ត្រាអំពីប្រវត្តិ ព្រឹត្តិការណ៍សំខាន់ ដែលបានកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទុកជាឯកសារ ឲ្យអ្នកស្រាវជ្រាវ ក៏ដូចជាអ្នកក្មេងៗជំនាន់ក្រោយ បានដឹងពីប្រវត្តិ ឬមូលហេតុនាំឲ្យកើតឡើងព្រឹត្តិការណ៍ទាំងអស់នោះ។

សូមបញ្ជាក់ថា សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម បានចុះបញ្ជីស្របច្បាប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីស្នាក់ការនៅវត្តគោកស្រិត ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

គួរជម្រាបផងដែរថា ថវិកា ដែលប្រមូលបានពីពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងឱកាសនោះ នឹងចូលរួមឧបត្ថម្ភដល់ជាអាហារូបករណ៍ ឱកាសការងារ ជូនដល់មន្ត្រីសមាគម សមណសិស្ស-និស្សិត មិនមានលទ្ធភាពបន្តការសិក្សានៅសកលវិទ្យាល័យ និងឧបត្ថម្ភគាំទ្រដល់សមាគមផងដែរ។

អត្ថបទ និងរូបភាព: លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.