Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

ដោយ Pothe Thun
02/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើងនៅខេត្ដសៀមរាប រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈ ដល់ថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ដែលមានបណ្តាក្រុមហ៊ុនអ្នកទិញចំនួន៦០ មកពីជុំវិញពិភពលោក ដើម្បីផ្ដល់ឱកាសដល់ប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំងអស់ ចាប់យកទីផ្សារថ្មី។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកប្រចាំកម្ពុជា ហៅកាត់ថា ប៉ាតា (PATA) បង្ហាញថា ក្នុងចំណោមក្រុមហ៊ុនអ្នកទិញចំនួន៦០នេះ មាន៥០ក្រុមហ៊ុនមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា និងថៃ។

លោករំពឹងថា បន្ទាប់ពីបញ្ហាជំងឺ Covid-19 បានបញ្ចប់ កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរឡើងវិញ ជាពិសេសភ្ញៀវទេសចរជនជាតិចិន។ លោកបានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងពាណិជ្ជករទាំងអស់គួររួមគ្នា ធ្វើទីផ្សារឱ្យបានច្រើន ដើម្បីឱ្យមានចរន្តរទេសចររស់រវើកឡើងវិញ ដោយមិនត្រូវអង្គុយចាំតែមើលនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បង្ហាញថា ដោយសារវិបត្តិជំងឺ Covid-19 ពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ធំ ITB ឆ្នាំ2020 នៅទីក្រុង ប៊ែកឡាំង ប្រទេសអាឡឺម៉ង់ ត្រូវបានលុបចោល។ ដោយឡែក ពិព័រណ៍ទេសចរណ៍ PATA ដែលជាវេទិកាដ៏សំខាន់មួយផងដែរ សម្រាប់ផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងអាស៊ី-ប៉ាស៊ីហ្វិក នៅតែប្រារព្ធឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងធុរកិច្ចទេសចរណ៍ និងពិភាក្សាគ្នាដោយស្មារតីសហប្រតិបត្តិការ សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។

ខណៈពិភពលោកកំពុងឋិតក្នុងវិបត្តិជំងឺ Covid-19 ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគោល៤ ដែលមាន៩០សកម្មភាព ដើម្បីសម្រាលបញ្ហាលំបាក និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងនោះមាន ការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក ការទាក់ទាញភ្ញៀវពីប្រទេសជិតខាងក្នុងតំបន់ ការជួយសម្រាលការលំបាកនៃឧស្សាហកម្មទេសចរណ៍ ពិសេសនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ គោលការណ៍ទាំងនោះ ដូចជាលើកលែងពន្ធសំរាប់សណ្ឋាគារនិងផ្ទះសំណាក់មួយរយៈ សម្រួលសំបុត្រចូលទស្សនាអង្គរ និងផ្តល់សេវាគាំទ្រហិរញ្ញវត្ថុមួយផ្នែកដល់ការបណ្តុះបណ្តាលបុគ្គលិកនិងនិយោជិតដែលបាត់បង់ទាំងស្រុងឬមួយផ្នែកនៃការងារ ដោយសារការថយចុះនូវភ្ញៀវទេសចរផងដែរ។

គួររំលឹកថា ព្រឹត្តិការណ៍ “ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៨ ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី២ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។

អត្ថបទ និងរូបភាព: លោក បូ សាវី
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: (PATA)ពាណិជ្ជកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

ឥណ្ឌូណេស៊ី ប្រកាសពីការរកឃើញអ្នកឆ្លងCOVID-19ពីរនាក់ ដែលជាករណីឆ្លងដំបូងបំផុតក្នុងប្រទេស

ឥណ្ឌូណេស៊ី ប្រកាសពីការរកឃើញអ្នកឆ្លងCOVID-19ពីរនាក់ ដែលជាករណីឆ្លងដំបូងបំផុតក្នុងប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.