Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
02/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
កម្មវិធីប្រឡងប្រជែងសមត្ថភាពភាសាជប៉ុនលើកទី១០ ក្នុងខេត្តសៀមរាប
112
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត មានការសហការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសមាគមជនជាតិជប៉ុនកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំការប្រឡងប្រជែងសមត្ថភាពរបស់បេក្ខជនបេក្ខនារីជនជាតិខ្មែរ រៀនភាសាជប៉ុន ក្នុងខេត្តសៀមរាបលើកដំបូង នៅសកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងក្រុងសៀមរាប។

ការប្រឡងប្រជែងនេះ មានអ្នកចូលរួមប្រកួតចំនួន២៦រូប សុទ្ឋសឹងជាសិស្សដែលបានប្រឡងជាប់នៅវគ្គជម្រុះ និងឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតបំផុត កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២០ ដោយគ្រឺះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ ។ វិញ្ញាសារប្រឡងរួមមាន អំណានទោល អំណានជាក្រុម និងការសម្តែងរឿងខ្លីជាដើម ដើម្បីប្រជែងដណ្តើមពិន្ទុ ពីគ្នាទៅវិញទៅមក។

នេះជាលើកដំបូង ដែលសមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត បានរៀបចំការប្រឡងប្រភេទនេះក្នុងខេត្តសៀមរាប និងជាលើកទី១០សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ គេឃើញមានវត្តមានមន្ត្រីនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ព្រមទាំងវត្តមានលោកគ្រូអ្នកគ្រូសាស្ត្រចារ្យជប៉ុនជាច្រើនផងដែរ ដើម្បីផ្ទៀងផ្ទាត់ វាយតម្លៃផ្តល់ពិន្ទុនិងផ្តល់វិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកស្រីអូនី ហ៊ីហ្វឺម៉ី គ្រូបង្រៀនភាសាជប៉ុននៃសមាគមន៍គ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត មានប្រសាសន៍ក្នុងឱកាស នោះថា គោលបំណងនេះការប្រឡងនេះ គឺដើម្បីជាវេទិកា សម្រាប់សិស្សនិស្សិតជនជាតិខ្មែរ ដែលបាន និងកំពុងរៀនភាសាជប៉ុន ក្នុងខេត្តសៀមរាប បានបង្ហាញសមត្ថភាពរបស់ខ្លួន។ ដោយសារនាពេលកន្លង ការប្រឡងប្រភេទនេះ មានតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ។

អ្នកស្រីបានរំលឹកពីសមាគមន៏គ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត ថាបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ២០០៧ ក្រោមគោលបំណងផ្លាស់ប្តូរបទពិសោធបង្រៀនឱ្យកាន់តែល្អនិងមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយសព្វថ្ងៃមានកន្លែងបង្រៀនភាសាជប៉ុនជាច្រើនដូចជាសាលាថែរក្សាស្នាមញញឹមកុមារ គ្រឺះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ សាលាតាគឹមិ សាលាហាតុហ្គោល សាលាហាយ៉ាកាវ៉ា សាលាមិស្ហឹមិ សកលវិទ្យាល័យមេគង្គកម្ពុជាអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។

ក្រោយពីពិនិត្យវាយតម្លៃនិងផ្តល់ពិន្ទុរួចមក លោក សាឃីម៉ា (Sakema) មន្ត្រីនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន និង គណៈកម្មាការវាយតម្លៃគ្រប់ៗរូបបានសម្តែង ការកោតសសើរចំពោះសមត្ថភាពភាសាជប៉ុន របស់សិស្សកម្ពុជា ទាំងការអាន ការសរសេរនិងការបញ្ចេញសម្លេងបានល្អប្រសើរ។ ដោយឡែកចំណុចខ្វះខាតមួយចំនួន ក្រុមគណៈកម្មការ ជំរុញដល់បេក្ខជនបេក្ខនារី ចូលរួមប្រឡងភាសាជប៉ុននៅឆ្នាំក្រោយ។

បន្ទាប់ពីការវាយតម្លៃ ក្នុងការប្រឡងនេះ គណៈកម្មាការ រកឃើញបេក្ខជនទទួលជ័យលាភីពីររូប រើសចេញពីផ្នែកអំណានជាក្រុមម្នាក់ និងផ្នែកសម្តែងជាក្រុមម្នាក់។ រង្វាន់លើកទឹកចិត្តបេក្ខជនជ័យលាភី រួមមានការទៅទស្សនានៅប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍។ រីឯ សិស្សទទួលបាននិទ្ទេសល្អ ទទួលបានការចូលរួមប្រឡងភាសាជប៉ុនចំនួន២ឆ្នាំ ដោយមិនយកកម្រៃផងដែរ។ បន្ថែមពីនេះ ដោយសារឆ្នាំនេះជាឆ្នាំទី១០នៃកម្មវិធីប្រឡង សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គវត្ត បានបន្ថែមរង្វាន់សម្រាប់ក្រុម៤នាក់ ស្នាក់នៅសណ្ឋាគារមួយ ចំនួន១យប់បូករួមទាំងអាហារព្រឹកល្ងាចដោយពុំគិតកម្រៃផងដែរ។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ប្រឡងប្រជែងភាសាជប៉ុនសមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

កម្ពុជារៀបចំជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី០៣ ដើម្បីចាប់យកឱកាសទីផ្សារទេសចរណ៍ថ្មី

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.