Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

ដោយ Pothe Thun
14/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ
ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាមួយនឹងការគម្រាមកំហែងលើសុខភាពសាធារណៈ ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា វិស័យកសិកម្ម បាននិងកំពុងមានសន្ទុះកើនឡើង គួរឱ្យកត់សម្គាល់ ខណៈវិស័យទេសចរណ៍ក្នុងប្រទេស និងទូទាំងពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ថ្លែងក្នុងពិធីសម្ពោធការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា គូសបញ្ជាក់ថា តាមរយៈការជំរុញ និងលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ឱ្យប្រជាពលរដ្ឋ ជាពិសេសកសិករ បែរមកចាប់អារម្មណ៍ការធ្វើកសិកម្មតាមបច្ចេកទេសថ្មី បណ្តាស្រុកមួយចំនួនរបស់ខេត្តសៀមរាប បាននិងកំពុងប្រែក្លាយភូមិដ្ឋានរបស់ខ្លួន ទៅជាតំបន់ដែលមានសក្តានុពលលើវិស័យកសិកម្ម និងកសិទេសចរយ៉ាងខ្លាំង។

ចំពោះបរិបទថ្មី ក្នុងវិបត្តិជំងឺកូវីដ-១៩ សក្ដានុពលនៃវិស័យទេសចរណ៍ ដែលខេត្តសៀមរាបធ្លាប់មាន ពុំមែនជាវិស័យអាទិភាព ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតនោះទេ ឯកឧត្តមអភិបាលខេត្តរំពឹងថា ក្រោយពេលផ្លូវថ្នល់ទាំង៣៨ខ្សែ ស្ថាបនារួចរាល់ជាស្ថាពរ បណ្តាស្រុកដែលនៅកៀកនឹងក្រុងសៀមរាប នឹងកាន់តែមានភាពងាយស្រួល ក្នុងការនាំយកផលិតផលកសិកម្មរបស់ខ្លួនមកកាន់ទីផ្សារ និងពង្រីកការផ្គត់ផ្គង់បន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសសើរ ដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសការខិតខំទាក់ទាញវិនិយោគទុនជាច្រើន មកកណ្តាក់ទុកនៅក្នុងខេត្តសៀមរាប ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ឱ្យកាន់តែប្រសើឡើង និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ការសម្ពោធន៍ការិយាល័យសភាពាណិជ្ជកម្មថ្មីនេះ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បង្ហាញថា ជាការបង្ខិតខ្លួនឲ្យកាន់តែមកជិតប្រជាពលរដ្ឋ ដើម្បីសម្របសម្រួលបញ្ហាលំបាករបស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន ដែលជាប្រយោជន៍ក្នុងការបង្កើនប្រភពចំណូល សម្រាប់សេដ្ឋកិច្ចក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើឡើងវិញ។

អត្ថបទ និងរូបភាព: ជា ស្រស់
សម្រួលអត្ថបទ: សេង ផល្លី

Tags: លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ​វិស័យ​កសិកម្ម​សភាពាណិជ្ជកម្ម មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យឯកឧត្តម​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី បង្ហាញពីការខិតចូលកាន់តែជិតរវាងអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ

ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី បង្ហាញពីការខិតចូលកាន់តែជិតរវាងអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកខ្ពស់ ចំពោះវិធានការការពារការឆ្លងរាតដាលជំងឺកូវីដ-១៩ ទោះព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកាបានបញ្ចប់

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកខ្ពស់ ចំពោះវិធានការការពារការឆ្លងរាតដាលជំងឺកូវីដ-១៩ ទោះព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកាបានបញ្ចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.