Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកខ្ពស់ ចំពោះវិធានការការពារការឆ្លងរាតដាលជំងឺកូវីដ-១៩ ទោះព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកាបានបញ្ចប់

ដោយ Pothe Thun
15/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការឆ្លងរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ នៅមិនទានស្រាកស្រាន្តនោះទេ ដោយនៅតែបន្តការឆ្លងដល់មនុស្សច្រើនជារៀងរាល់ថ្ងៃ ដូច្នេះក្នុងឆ្នាំ២០២១នេះ គឺនៅមិនទាន់បិទបញ្ចប់ការការឆ្លងរាលដាលជំងឺកូវីដ-១៩នេះទេ បើទោះបីមានការវិវត្តន៍ល្អនូវវ៉ាក់សាំងកូវីដ-១៩ក៏ដោយ ហេតុនេះ យើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ម៉្យាងទៀតបើទោះបីប្រមុខរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាក៏ពិតមែន តែការឆ្លងរាតត្បាតជំងឺកូវីដ-១៩នៅតែកើតមានជារៀងរាល់ថ្ងៃ ដូច្នេះក្នុងឱកាសនេះ សូមឲ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះវិធានការការពារការឆ្លងវីរុសកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល , បន្តចុះផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់អាជីវកម្ម និងមណ្ឌលកំសាន្តមនុស្សពេញវ័យ , ភោជនីយដ្ឋាន ឲ្យបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដានវីរុសកូវីដ-១៩ , ត្រូវរៀបចំផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ទាំងក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ពាក់ព័ន្ធនឹងវិធានការការពារជំងឺកូវីដ-១៩នេះដែរ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញ អ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី រហូតដល់ទៅចំនួន១៥នាក់ ដែលជាពលករ ធ្វើដំណើរពីប្រទេសថៃ ដែលចំនួនឆ្លងនេះគឺច្រើន ហើយអាចនឹងមានអ្នកឆ្លងកូវីដ១៩នេះ ជាបន្ដបន្ទាប់ទៀត ដូច្នេះសូមបងប្អូនយើង កុំមានធ្វេសប្រហែសឱ្យសោះ សូមបន្ដការប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ១៩ ដោយបន្ដគោរព និងអនុវត្ដវិធាននានា ដើម្បីការពារ ទប់ស្កាត់នូវជំងឺកូវីដ-១៩ ដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែធ្វើការអំពាវនាវ និងក្រសួងបានដាក់ចេញ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

គួររំលឹកថា សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុងឆ្នាំ២០២០នេះ ខេត្តទទូលភ្ញៀវទេសចរសរុបចំនួន ១.១០៤.០៣៦ នាក់ ថយចុះចំនួន៧៤,៦៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ៤.២៦២.៣០៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤០០.៨៨៩ នាក់ ថយចុះចំនួន៧៩,៩៨ភាគរយ និងភ្ញៀវទេសចរជាតិមានចំនួន ៧០៣.១៤៧ នាក់ ថយចុះចំនួន៧៦,៧០ភាគរយ ៕

អត្ថបទ និង រូបថត ៖ រដ្ឋបាលខេត្ត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបវិធានការការពារការឆ្លងរាតដាលជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់

អភិបាលរងខេត្តសៀមរាប បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.