Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ដោយ Pothe Thun
15/01/2021
នៅក្នុង ព័ត៌មានកីឡា, វប្បធម៌ និង ទេសចរណ៍
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងសន្និសីទសារព័ត៌មានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បង្ហាញថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ (Angkor Wat International Half Marathon) ត្រូវបានប្ដូរទៅជាការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual Run) និងលើកទៅរៀបចំនៅថ្ងៃទី០៦ និងទី០៧ ខែកុម្ភៈ ឆ្នាំ២០២១វិញ។

ការរត់ដោយស័្មគ្រចិត្តខ្លួនឯង (Virtual Run) មានន័យថា កីឡាករ កីឡាការិនីទាំងអស់ អាចរត់នៅទីណាក៏បាន ដោយមិនតម្រូវឲ្យ មានការជួបជុំនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដូចសព្វមួយដងនោះទេ។ ដោយឡែកពិធីបើក នឹងរៀបចំឡើងតាមរយៈប្រព័ន្ធបណ្ដាញសង្គម (Social Media) នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះដែរ លទ្ធផលរត់ស្ម័គ្រចិត្តរបស់កីឡាករ កីឡាការិនីទាំងអស់ នឹងត្រូវវាយតម្លៃតាមរយៈកម្មវិធីទូរស័ព្ទ មែនញ៉ូឡៃម៉ូ (ManulifeMOVE App)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ បង្ហាញថា ការលើកពេល និងការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រកួតនេះ គឺដើម្បីការពារសុខភាពសាធារណៈ ដូចជាសុវត្ថិភាពកីឡាករ កីឡាការិនីដែលបានចុះឈ្មោះទាំងអស់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនៅបន្តជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា ចំពោះការមកទទួលសម្ភារចូលរួមប្រកួត និងតម្លើងកម្មវិធីវាយតម្លៃលទ្ធផល មែននូឡាយម៉ូ (ManulifeMOVE App) កីឡាករ កីឡាការិនី អាចមកទំនាក់ទំនងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា។ សម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០-៣១ ខែមករា នៅសាខាការិយាល័យមែននូឡាយ ផ្លូវសាលដឺហ្គូល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមជម្រាបថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៥នេះ គ្រោងនឹងរៀបចំនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបានលើកពេលជាច្រើនដង ដោយសារជំងឺកូវីដ-១៩។ ជាចុងក្រោយកម្មវិធីរត់ប្រណាំងសប្បុរសធម៌នេះ ត្រូវបានប្ដូរកាលបរិច្ឆេទជាថ្មី ព្រមទាំងប្ដូរឈ្មោះ និងលក្ខខណ្ឌប្រកួតថ្មីផងដែរ។

គួររំលឹកដែរថា កាលពីខែធ្នូ ឆ្នាំ២០១៩ បានទាក់ទាញកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិជាង១ម៉ឺននាក់មកចូលរួម និងទទួលថវិកាបានជាង ១០ម៉ឺនដុល្លារអាមេរិក ពីសប្បុសជន ដើម្បីជួយដល់ការងារមនុស្សធម៌ ជនពិការ និងមន្ទីរពេទ្យកុមារ។

អត្ថបទ៖ លោក សេង ផល្លី
រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប និង Angkor Wat International Half Marathon

Tags: ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាសម្រេចបើកមជ្ឍមណ្ឌលផ្ដល់ប្រឹក្សាពីការអប់រំពីអាមេរិក នៅខេត្ដសៀមរាប

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាសម្រេចបើកមជ្ឍមណ្ឌលផ្ដល់ប្រឹក្សាពីការអប់រំពីអាមេរិក នៅខេត្ដសៀមរាប

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.