Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង

ដោយ Pothe Thun
18/01/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់នូវជំនួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាង៤០ដុល្លាដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សវប្បធម៌ប្រាសាទមានតម្លៃ របស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌(AFCP)ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ នៅសងខាងនៃជណ្តើរនោះ។

ជាមួយគ្នានេះទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ត្រូវផ្តល់ជូន មូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥នៃគម្រោងនៅប្រាសាទភ្នំបាខែងក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ ខែ រហូតដល់ឆ្នាំ ២០២២។ គម្រោងនេះនឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។ឯកឧត្តមបន្តថា ទីតាំងប្រវត្តិសាស្រ្តទាំងនេះ គឺជាចំណែកដែលនៅស្ថិតស្ថេរយូរអង្វែង នៃបេតិកភណ្ឌវប្បធម៌យ៉ាងពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃនៅទូទាំងពិភពលោក។ ហើយការប្រកាសផ្តល់ជំនួយជាថវិកានៅនេះ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជាថវិកានេះ នឹងជួយអភិរក្សប្រាសាទទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការចុះហត្ថលេខានៅថ្ងៃនេះ បានបញ្ជាក់ពីការគាំទ្រយូរអង្វែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការការពារ អភិរក្សនិងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ហើយទាំងនេះក៏បានបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលឈរលើគុណតម្លៃរួម រវាងប្រទេសកម្ពុជា និងរដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងបន្តមានភាពរឹងមាំបន្ថែមទៀត។

លោកជំទាវបន្តថា ចាប់តាំងពីឆ្នាំ២០០១មកសហរដ្ឋអាមេរិកបានផ្តល់មូលនិធិកជាច្រើនសម្រាប់ជួសជុលប្រាសាទនៅកម្ពុជា ការទប់ស្កាត់នាំវត្ថុបុរាណចេញដោយខុសច្បាប់។ ម្យ៉ាងទៀតក៏ជា សក្ខីភាពរវាងប្រជាជននិងប្រជាជន និងការចូលរួមថែរក្សាបេតិកភណ្ឌរមរតវប្បធម៌ម្យ៉ាងទៀតក៏ជា សក្ខីភាពរវាងប្រជាជន និងប្រជាជន និងការចូលរួមថែរក្សាបេតិកភណ្ឌរមរតវប្បធម៌។ កន្លងមកនេះខ្មែរយើងមានអ្នកបច្ចេកទេគ្រប់គ្រាន់ និងសហការជាមួយបរទេសសម្រាប់ការងារអភិរក្សក្នុងនោះមានប្រាសាទភាគច្រើនត្រូវបានជួសជុលដោយអ្នកជំនាញខ្មែរហើយសម្រាប់ថវិកាមួយចំនួនជាថវិកាជាតិ និងខ្លះទៀតជាជំនួយរបសើមិត្តភក្កិបរទេស មានដូចជា បារាំង ឥណ្ឌា ចិន ជប៉ុន អាមេរិកនិងបណ្តាប្រទេសមួយចំនួនទៀត។

សូមបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើង ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង៤លានដុល្លារ ហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់ជំនួយជាថវិកាផងដែរ សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: AFCP​ប្រាសាទ​ព្រះវិហារប្រាសាទភ្នំបាខែងអភិរក្សប្រាសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

អភិបាលក្រុងសៀមរាប អះអាងថា ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ កំពុងស្ថិតក្នុងគោលដៅអទិភាពមួយរបស់អាជ្ញាធរ

ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

ប្រធានរដ្ឋសភាកម្ពុជានិងចិនគំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.