អាមេរិកសម្រេចផ្តល់ថវិកាជាង៤០ម៉ឺនដុល្លាសម្រាប់អភិរក្សប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់នូវជំនួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាង៤០ដុល្លាដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សវប្បធម៌ប្រាសាទមានតម្លៃ របស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌(AFCP)ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ...