Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

ដោយ Pothe Thun
30/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំការងារត្រីមាសទី៣ ឆ្នាំ២០២២ ដែលដឹកនាំកិច្ចប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូបចូលរួម។

កិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលបានដាក់ចេញកាលពីពេលកិច្ចប្រជុំប្រចាំកន្លងមក ដោយបានធ្វើការពិភាក្សា ផ្តោតទៅលើបញ្ហាប្រឈមនៃការអនុវត្ត និងការកសាងសំណុំរឿងបទល្មើសពាក់ព័ន្ធនឹងច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយក្នុងនោះកិច្ចប្រជុំក៏បានលើកយកបញ្ហាមួយចំនួនទៀតយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហឹង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទផងដែរ។

លោកស្រី យូ សុភា មានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ដោយក្នុងនោះដែរប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សាភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កង្វក់ដែលមានលក្ខណៈសាំញាំ និងស្មុកស្មាញ ក្នុងការកំណត់ជាក់លាក់ អំពីបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ។ លោកស្រី ក៏បាជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការគ្នាឲ្យបានកាន់ស្អិតរមួត លើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេត ស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីបង្រ្កាប និងផ្តន្ទាទោសដល់ជនល្មើសឲ្យខានតែបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនាពេលនេះ បានលើកយកនូវរបៀបវារៈមួយចំនួន៧ យកមកពិភាក្សា និងការត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធ ដើម្បីអនុវត្ត និងដោះស្រាយ រួមមាន៖១.សូមមន្ទីរកិច្ចការនារី អង្គការ Lac អាជ្ញាធរមូលដ្ឋានស្រុកពួក ស្រុកវ៉ារិន និងស្រុកអង្គធំ ធ្វើបច្ចុប្បន្នភាពករណីទំនាស់គ្រួសារ នៅស្រុកអង្គរធំ និងស្រុកពួក។ ២.ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះទៅជួបជាមួយស្ត្រី ដែលមានកូនតាមម្តាយ ដើម្បីធ្វើការផ្សព្វផ្សាយ អំពីការយកកូនតាមម្តាយ ចេញពីពន្ធនាគារ។ ៣.រៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ កិច្ចប្រជុំរវាងអង្គការដៃគូរ ជាមួយស្ថាប័នតុលាការ និងរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ។ ៤.សូមការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ពិនិត្យរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំសង្កាត់។ ៥.ករណីនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ពលរដ្ឋម្នាក់បានចាញ់បោកក្រុមហ៊ុន UNISITY នៅបុរីទេសចរណ៍លក់ផលិតផលអាហារបំប៉ន់ សូមដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុក ដើម្បីធ្វើការស្រាវជ្រាវ។ ៦.ស្រុកសូទ្រនិគម៖ ករណីឪពុកយកកូនស្រី អាយុ ៦-៧ឆ្នាំ ទៅទុកចោលនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ត្រូវបានអ្នកភូមិយកទៅចិញ្ចឹម តែបែជាកូនស្រីនោះបានយកម៉ូតូទៅធ្វើបាត់ហើយពេលឪពុកមកយកកូនវិញ បែរជាម្ចាស់ម៉ូតូនោះមិនឱ្យកូនវិញ។ ករណីនេះសូមឱ្យពលរដ្ឋខាងលើដាក់ពាក្យបណ្តឹង ហើយកុមារីខាងលើត្រូវប្រគល់ជូនទៅមន្ទីរសង្គមកិច្ច។ ៧.ករណីកុមារអាយុ៣ខែ នៅឃុំកែវពណ៌ ត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យអង្គរ ដែលតម្រូវបង់ថវិកាចំនួន ៥០០ដុល្លារ សូមរដ្ឋបាលស្រុកពួក ធ្វើការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមួយចំណុចទៀតសូមធ្វើការដាក់ពាក្យបណ្តឹង ដើម្បីការពារកិត្តិយសសា្ថប័ន៕

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម

អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម

រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៥ មកពិភាក្សា និងអនុម័ត

រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៥ មកពិភាក្សា និងអនុម័ត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.