Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម

ដោយ Pothe Thun
03/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អតីតប្រជាពលរដ្ឋក្នុងតំបន់អង្គរ ផ្លាស់មករស់នៅភូមិធម្មជាតិរុនតាឯក មានជីវភាពធូរធារពីការដំណាំកសិកម្ម
959
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋភាគច្រើន ក្នុងចំណោមអ្នកដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក កាលពី៥ឆ្នាំមុន ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ជាងការរស់នៅក្នុងតំបន់អង្គរ ខណៈដែលជីវភាពរស់នៅប្រចាំថ្ងៃ ក៏ហាក់ដូចជាគ្រាន់បើជាងដែរ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម។

ពួកគាត់បានលើកឡើងថា កាលពី ៥ឆ្នាំមុន ពួកគាត់ធ្លាប់រស់នៅក្នុងតំបន់អង្គរ នៅលើផ្ទៃដីលំនៅដ្ឋានទំហំតូចចង្អៀត ហើយគ្មានដីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទេ។ ជារៀងរាល់ថ្ងៃគាត់ទីពឹងតែលើការងារជាងសំណង់ប៉ុណ្ណោះ ដើម្បីរកកម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្ដែដោយសារជីវភាពក៏ពិបាក ហើយការរស់នៅក្នុងតំបន់ការពារអង្គរក៏ពិបាក ក្រុមគ្រួសាររបស់ពួកគាត់បានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅទៅភូមិធម្មជាតិរុនតាឯក។ ចាប់តាំងពីគាត់ទៅរស់នៅភូមិធម្មជាតិរុនតាឯក មក គឺអាជ្ញាធរអប្សរាបានចែកដីសម្រាប់ឱ្យគាត់សង់ផ្ទះរស់នៅ ១ប្លង់ ព្រមទាំងចែកដីទំហំ ៨០អា សម្រាប់ឱ្យគាត់ធ្វើចំការទៀតផង។ រយៈពេល ៥ឆ្នាំមកនេះ ការស់នៅភូមិធម្មជាតិរុនតាឯក របស់ពួកគាត់ថ្វីបើជីវភាពមិនលេចធ្លោ ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏គាត់សប្បាយចិត្តនឹងការរស់នៅដោយសេរីចង់ធ្វើអ្វីក៏បាន។

ពួកគាត់បន្ថែមថា ចាប់តាំងពីរូបគាត់មករស់នៅក្នុងតំបន់នេះ ហើយមានដីធ្វើកសិកម្មនោះ ពួកគាត់បានប្រឹងប្រែងធ្វើកសិកម្មជាច្រើន ដូចជាដាំដំណាំ មានដូង ល្ហុង ម្នាស់ ក្រូចឆ្មារ ព្រមទាំងចិញ្ចឹមសត្វ គោ មាន់ ទា និងក្ងានជាដើម។ រហូតមកដល់ពេលនេះ ពួកគាត់អាចរកកម្រៃបានពីការលក់ទិន្នផលកសិកម្ម និងការចិញ្ចឹមសត្វ អាចរកកម្រៃប្រចាំថ្ងៃបានច្រើនគួរសមដែរ។ ហើយតាំងពីផ្លាស់ប្ដូរទីលំនៅមករស់នៅភូមិធម្មជាតិរុនតាឯក គឺជីវភាពរបស់គាត់បានធូរធា ជាងការរស់នៅក្នុងតំបន់ការពារបេតិកភណ្ឌ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងថា ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាស្រី ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ បច្ចុប្បន្នប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចេញពីតំបន់អង្គរ មករស់នៅទីខាងលើនេះ ខ្លះធ្វើការងារជាមួយនឹងអាជ្ញាធរជាតិអប្សរា ខ្លះប្រកបមុខរបរធ្វើផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវទេសចរណ៍ និងខ្លះធ្វើកសិកម្មនៅលើដីកម្មសិទ្ធិរបស់ខ្លួន។ នៅភូមិធម្មជាតិរុនតាឯក គឺមានសក្តានុពលជាច្រើនដែលប្រជាពលរដ្ឋ អាចប្រកបរបរចិញ្ចឹមជីវិតបាន ដូចជាមានបឹងជលា ដែលមានទឹកពណ៌ខៀវស្អាតមិនចេះរីងស្ងួត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅកំសាន្ត អាចបើកផ្ទះស្នាក់សម្រាប់អ្នកទេសចរណ៍ ហើយសក្តានុពលមួយទៀតគឺដីទីនោះ អាចដាំដំណាំជាច្រើនប្រភេទ ដូចជាល្ហុង ម្នាស់ អំពៅ ពោត និងបន្លែជាច្រើនទៀត សម្រាប់លក់ទៅកាន់ទីផ្សារបាន៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៥ មកពិភាក្សា និងអនុម័ត

រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៥ មកពិភាក្សា និងអនុម័ត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត

ឯកឧត្តម ទៀ សីហា ជំរុញដល់បណ្ដាវិនិយោគិន បណ្ដាក់ទុនបន្ថែម ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម ដែលខេត្តសៀមរាបមានស្រាប់

ឯកឧត្តម ទៀ សីហា ជំរុញដល់បណ្ដាវិនិយោគិន បណ្ដាក់ទុនបន្ថែម ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម ដែលខេត្តសៀមរាបមានស្រាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.