Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត

ដោយ Pothe Thun
03/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សម្រាប់សប្តាហ៍ទី១ ប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការ ការងារដែលត្រូវបំពេញបន្តបន្ទាប់ខាងមុខទៀត។

ឆ្លៀងក្នុងឱកាស អង្គប្រជុំបានបង្ហាញការអបសាទរ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលទទួលបាន ពានរង្វាន់ រួមទាំងប្រកាសនីយបត្រទទួលស្គាល់«ស្នាដៃពេញមួយជីវិត» AIBD’s Lifetime Achievement Award ពីវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD ដែលជាការទទួលស្គាល់ស្នាដៃដ៏ធំធេងរបស់ ក្រសួងព័ត៌មានកម្ពុជា ក្នុងការជួយកសាងវិស័យព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៣ ទសវត្សរ៍ កន្លងមកនេះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា ពាន«ស្នាដៃពេញមួយជីវិត» ដែល AIDB ប្រគល់ឱ្យនេះ មិនសម្រាប់តែរូប ឯកឧត្តម ផ្ទាល់ម្នាក់ឯងនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរួមគ្នាទាំងអស់ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក្នុងកិច្ចការងារលើកកម្ពស់វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានយ៉ាងល្អប្រសើរ។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅក្នុងខែតុលា និង វិច្ឆិកា មានព្រឹត្តការណ៍ធំៗ ជាច្រើន ក្នុងនោះ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រមុខថ្នាក់ដឹកនាំ ក្នុងតំបន់ និងពិភពលោកមកចូលរួមជាច្រើន។ ជាមួយនោះ ការត្រៀបផែនការសកម្មភាពការងារ ដែលក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវក្នុងកិច្ចការថត និងផ្សាយពីព្រឹត្តការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ជារឿងដ៏សំខាន់ និងអាទិភាពផងដែរ។ បន្ថែមពីនោះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវត្រៀមឱ្យបានគ្រប់គ្រាន់ដើម្បីរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយ ទូរទស្សន៍ជប៉ុន NHK ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្រើនរំលឹកដល់មន្ត្រីនៃក្រសួងព័ត៌មានទាំងអស់ ត្រូវបំផុស និងជំរុញមន្រ្តីក្រោមឱវាទ ដែលមានកំរិតសិក្សាទាបនៅឡើយ គួរបន្តបំពេញវិជ្ជាជីវៈបន្ថែម ដោយក្នុងនោះ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានផ្តល់អាហារូបករណ៍១០០ភាគរយជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០ កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន៥០ កន្លែង ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់គណៈកម្មការបោះពុម្ពសៀវភៅ កម្ពុជាក្នុងក្រសែភ្នែកពិភពលោក ត្រូវរៀបចំឱ្យរួចរាល់ ដើម្បីធ្វើការបោះពុម្ព ជាភាសាខ្មែរជំហានដំបូងឱ្យបានមុនដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខនេះ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញ ដល់គ្រប់ផ្នែកពាក់ពន្ធ័ ពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រៀមឱ្យបានគ្រប់គ្រាន់ដើម្បីរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយ ទូរទស្សន៍ជប៉ុន NHK ។

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ជំរុញដល់បណ្ដាវិនិយោគិន បណ្ដាក់ទុនបន្ថែម ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម ដែលខេត្តសៀមរាបមានស្រាប់

ឯកឧត្តម ទៀ សីហា ជំរុញដល់បណ្ដាវិនិយោគិន បណ្ដាក់ទុនបន្ថែម ក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម ដែលខេត្តសៀមរាបមានស្រាប់

បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នចំនួន១ ត្រូវបានប្រទះឃើញផុសឡើងតាមឬសឈើក្នុងបរិវេណវត្តទេពប្រណម្យ

បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នចំនួន១ ត្រូវបានប្រទះឃើញផុសឡើងតាមឬសឈើក្នុងបរិវេណវត្តទេពប្រណម្យ

អាស៊ានបាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ

អាស៊ានបាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.