Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាស៊ានបាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ

ដោយ Pothe Thun
05/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នអាស៊ាន បាននឹងកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។

ឯកឧត្តមថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័ន នៃបណ្តាប្រទេសអាស៊ាន ទាំង១០ រួមជាមួយតំណាងលេខាធិការអាស៊ាន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទិន ពន្លក បានបញ្ជាក់ទៀតថា រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បាននឹងកំពុងយកចិត្តទុកដាក់លើការងារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ល។ ទន្ទឹមនឹងនេះ មេដឹកនាំអាស៊ាន បាននឹងកំពុងស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឡើងវិញ ដែលផ្តោតសំខាន់លើការផលិត និងការប្រើប្រាស់ដោយចីរភាពរួមជាមួយសេដ្ឋកិច្ចវិលជុំ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្ត បានបង្ហាញភាពជឿជាក់ថាអាស៊ាន និងដៃគូពាក់ព័ន្ឋនឹងពិភាក្សាយ៉ាងផុលផុសក្នុងស្មារតីសហប្រតិបត្តិការ និងស្ថាបនា ដើម្បីស្នើរង្វាស់សមស្រប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងវិស័យបរិស្ថាន ដែលរួមចំណែកក្នុងការសម្រេចផែនការសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥ បន្តជំរុញកិច្ចសហប្រតិបត្តិការបរិស្ថាន ក្នុងរដ្ឋសមាជិកអាស៊ាន ព្រមទាំងធ្វើការកាន់តែជិតស្និទ្ធជាមួយដៃគូរបស់អាស៊ាន ដើម្បីទទួលបានការគាំទ្រយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ដើម្បីប្រមូលការរួមចំណែកបន្ថែមទៀត លើការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

សូមបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន ដែលបានកំណត់យុទ្ធសាស្រ្ត ក្រោមមូលបទ« អាស៊ានដោះស្រាយបញ្ហាប្រឈមជាមួយគ្នា» គឺប្រទេសកម្ពុជា កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងសកល។ យុទ្ធសាស្រ្តចំនួន៧ ត្រូវបានដាក់ចេញសម្រាប់ការងារបរិស្ថានគឺ មានការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ទីក្រុងនិរន្តរភាព ការគ្រប់គ្រងសារធាតុគីមី និងសំណល់ ប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។

ចំពោះសមិទ្ធផលរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក កម្ពុជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគី ស្តីពីបរិស្ថានជាច្រើន ជាពិសេសបានពង្រឹងការប្តេជ្ញាចិត្ត ធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិ ស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន និងធ្វើសកម្មភាព និងវិធានការសមស្រប ដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធាន ដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំងតាមរយៈហិរញ្ញប្បទានការបូន៕

Tags: អាស៊ាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នៅជនបទនៃខេត្ដសៀមរាបទទួលបានទឹកស្អាតប្រើប្រាស់ ពីមូលនិធិប្រទេសសឹង្ហបុរី

ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នៅជនបទនៃខេត្ដសៀមរាបទទួលបានទឹកស្អាតប្រើប្រាស់ ពីមូលនិធិប្រទេសសឹង្ហបុរី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.