Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នៅជនបទនៃខេត្ដសៀមរាបទទួលបានទឹកស្អាតប្រើប្រាស់ ពីមូលនិធិប្រទេសសឹង្ហបុរី

ដោយ Pothe Thun
05/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋខ្មែរជាង៣ពាន់គ្រួសារ នៅជនបទនៃស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្ដសៀមរាប ទទួលបានគម្រោងទឹកស្អាតបរិភោគ និងប្រើប្រាស់ ពីក្រុមអ្នកស្ម័គ្រចិត្ដរបស់មូលនិធិអន្ដរជាតិ ប្រទេសសឹង្ហបុរី និងអង្គការទឹកដើម្បីកម្ពុជា ខណៈដែលសិស្សជាង២ពាន់នាក់ផ្សេងទៀត ក៍ទទួលបានគម្រោងទឹកស្អាតនេះដែរ។

នៅក្នុងពិធីបើកសម្ភោធគម្រោងទឹកស្អាត”ទឹកជាជីវិត”ដែលធ្វើឡើងនៅឃុំចាន់សរ ស្រុកសូទ្រនិគមន ខេត្ដសៀមរាបក កាលពីថ្ងៃទី៥ខែតុលានេះ លោក លាន វេចូវ Lian Wee Cheow អភិបាលមូលនិធិអន្ដរជាតិសឹង្ហបុរី បានថ្លែងថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ដែលមូលនិធិអន្តរជាតិសិង្ហបុរី ដែលបានចាប់ផ្ដើមជាមួយគម្រោង ទឹកជាជីវិត ក្នុងឆ្នាំ២០១០ ហើយគម្រោងស្រដៀងគ្នានេះ ត្រូវបានបន្តអនុវត្តនៅ ក្នុងប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាផងដែរ។លោកបន្ដថា អ្នកស្ម័គ្រចិត្តរបស់មូលនិធិអន្តរជាតិសិង្ហបុរី នឹងសហការជាមួយការទឹកដើម្បីកម្ពុជា បានដំឡើងធុងចម្រុះខ្សាច់ជីវសាស្ត្រចំនួន៦០០ចមោះ នៅស្រុកសូទ្រនិគម និង ស្រុកជីក្រែង ក្នុងខេត្តសៀមរាប ដែលមានអ្នកភូមិប្រមាណជាង៣៣០០នាក់មានទឹកស្អាត សម្រាប់បរិភោគនិងប្រើប្រាស់។

លោកបន្ថែមថា ក្នុងអំឡុងពេលជំងឺកូរីដ-១៩ គេសង្គេតឃើញថា ការលាងដៃនឹងសាប៊ូមានអនាម័យល្អ ហើយធ្វើឱ្យសុខភាពកាន់តែប្រសើរឡើង ដូចនេះ អ្នកស្ម័គ្រចិត្តរបស់មូលនិធិអន្តរជាតិសិង្ហបុរីនឹងជួយពង្រឹងការអប់រំអំពីអនាម័យនៅតាមសាលារៀនដល់សិស្សានុសិស្សប្រមាណ ២៤០០នាក់ ដើម្បីគាំទ្រអនាម័យល្អ ដែលនេះជាផ្នែកមួយនៃគម្រោងរបស់ពួកយើង។ជាមួយគ្នានោះការទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ អត្រានៃជម្ងឺឆ្លងតាមទឹក ដូចជា ជំងឺគ្រុនពោះវៀន និងជំងឺរាគរូស នឹងមានការថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យសុខភាពកុមារកាន់តែប្រសើរឡើង ហើយពួកគេទៅរៀនបានទៀងទាត់។
លោកថា ការចែករំលែក គម្រោងទឹកជាជីវិតនេះ ជាចំណងមិត្តភាពរវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជានឹងកើនឡើងមួយកំរិតបន្ថែមទៀត។មកទល់ពេលនេះ កម្មវិធីគម្រោង ទឹកជាជីវិត បាននាំយកទឹកស្អាតជូនដល់ប្រជាជនកម្ពុជា ជាង៧៤០០០នាក់ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ម៉ាសស៊ីម៉ូ ម៉ាអាយូ Massimo Maio នាយកប្រតិបត្ដិអង្គការទឹកដើម្បីកម្ពុជា មានប្រសាសន៍ថា អង្គការទឹកបានបង្កើតឡើងនៅឆ្នាំ២០០៦ហើយបច្ចុប្បន្ននេះ អង្គការទឹកដើម្បីកម្ពុជា បានតម្លើងធុងចម្រោះទឹកស្អាតបានចំនួន២៩០០០ចម្រោះ ដែលស្មើនឹង៣ម៉ឺនគ្រួសារ ដែលពួកគាត់រស់នៅតាមជនបទ នៃប្រទេសកម្ពុជា។លោកបន្ដថា គម្រោងទឹកជាជីវិត នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ នៅក្នុងស្រុក ជីក្រែង និងស្រុកសូទ្រនិគម។ការដោះស្រាយ និងផ្គត់ផ្គង់តម្រូវការ របស់ប្រជាជននៅតាមជនបទ អង្គការទឹកដើម្បីកម្ពុជា កំពុងចូលរួមចំណែកក្នុងការសម្រេចគោលដៅជាសកលមួយគឺការ ទទួលបានទឹកស្អាត និងអនាម័យទូទាំងពិភពលោកអោយបាននៅឆ្នាំ ២០៣០ដែលនេះជាគោលដៅមួយ នៃគោលដៅជាច្រើនរបស់អង្គការសហប្រជាជាតិ។

លោក នាក នេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសនថា ការប្រើប្រាស់ទឹកស្អាតវាមានសារៈសំខាន់ណាស់សម្រាប់សុខភាពកុមារ ក៍ដូចជាប្រជាជនកម្ពុជាផងដែរ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវទទួលទានទឹកស្អាតឱ្យបានគ្រប់គ្នា។លោកបន្ថែមថា អាជ្ញាធរខេត្ដ បានគាំទ្រគម្រោងទឹកស្អាតដែលជួយប្រជាពលរដ្ឋកម្ពុជា និងដើម្បីឱ្យបានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ឆ្នាំ២០២៥ ដល់២០៣០ កម្ពុជា ក្លាយជាប្រទេសដែលមានទឹកស្អាតប្រើប្រាស់មួយរយភាគរយ។ជាមួយគ្នានោះ ការផ្ដល់គម្រោងទឹកស្អាត ពីអង្គការទឹកដើម្បីកម្ពុជា និងអ្នកស្ម័គ្រចិត្ដមូលនិធិអន្ដរជាតិសឹង្ហបុរីនេះ បានបង្ហាញថា ប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី ជាមិត្ដភាពយូរអង្វែង៕

អត្ថបទនិងរូបភាព៖ លោក ឈិត សាវី

Tags: ទឹកស្អាតមូលនិធិប្រទេសសឹង្ហបុរី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.