Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

ដោយ Pothe Thun
06/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប និងមានការអញ្ជើញចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងវិស័យឯកជនផងដែរ។

ឆ្លងទៅតាមរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះ សមាជិក នៃក្រុមប្រឹក្សាខេត្ត បានធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានលើកនូវចំណុចមួយចំនួន ពាក់ព័ន្ធលើការទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ បញ្ហាទឹកជំនន់ និងការគ្រប់គ្រងទឹកក្រោយពេលទឹកស្រក ការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា អំពីបញ្ហាបាក់រលំដើមឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង តំបន់២ បញ្ហាផ្លូវមិត្តភាពកម្ពុជា.កូរ៉េ ដែលរងការខូចខាត ព្រមទាំងណែនាំដល់បណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ការផ្តល់របាយការណ៍ ប្រចាំខែឱ្យបាន់ទាន់ពេលវេលា។

បន្ទាប់ពីបណ្តាមន្ទីរ អង្គភាពបានធ្វើការបកស្រាយបំភ្លឺរួចមក លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការ ណែនាំ និង ផ្តល់នូវអនុសាសន៍មួយចំនួន ដល់បណ្តាមន្ទីរ អង្គភាព ព្រមទាំងធ្វើការកែតម្រូវ នូវរាល់ខ្លឹមសារក្នុងរបាយការណ៍ប្រចាំត្រីមាសទី៣របស់ខេត្ត និង បានជំរុញដល់អាជ្ញាធរក្រុង ស្រុក លើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានអាយុ១៨ ទៅចុះឈ្មោះបោះឆ្នោត និង ពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នាតតាមឃុំ សង្កាត់ ព្រមទាំងយកចិត្តទុកដាក់បងប្អូនដែលស្ម័ត្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក និងជំរុញដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជំរុញនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានខ្លួនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត រដ្ឋបាលខេត្តបានខិតខំបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ទាំងកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ការងារបរិស្ថាន ការសម្អាតសួនតាមទីសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានា ការទប់ស្កាត់បទល្មើសផ្សេងៗ ការអនុវត្តបទបញ្ជានានារបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងគ្រោះមហន្តរាយដោយសារទឹកជំនន់ទឹកភ្លៀង។ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកិច្ចការសំខាន់ៗជាច្រើន ដែលបានឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងដែលកើតមានឡើង។

ក្នុងនោះឯកឧត្តម បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខេត្ត លោក លោកស្រី ព្រមទាំងសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយ ស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ។ កត្តាសំខាន់នោះ លើកការងារសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំកំពូល ថ្នាក់ជាតិ អន្តរជាតិ ភ្ញៀវទេសចរណ៍ និង លើការបង្រ្កាបលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ព្រមទាំងព្រឹត្តិការណ៍នៅចំការម្រេចភ្នំគូលែន និង បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ ទៅទីតាំងថ្មីភូមិធម្មជាតិរុនតាឯក។

ជាមួយនោះ ឯកឧត្តមក៏បាន អបអរសាទរចំពោះការអនុវត្តការងារសេវាសង្គមឆ្នាំ២០២០-២០២១ ដែលខេត្តសៀមរាបទទួលបានពានរង្វាន់ជើងឯកលេខ១ នៅ ទូទាំងប្រទេស និង ឃុំបាគង ស្រុកប្រាសាទបាគងទទួលបានលេខ២ទូទាំងប្រទេស ដែលបានប្រកាសជ័យលាភី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្រសួងមហាផ្ទៃ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ជំរុញដល់គ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យឈ្មោះបោះឆ្នោត និង ទៅចុះឈ្មោះបោះ ឆ្នោត ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ រងគ្រោះទឺកជំនន់ និង រាល់ផលប៉ះពាល់នូវផលដំណាំរបស់បងប្អូនផងដែរ ។ ក្នុងនោះឯកឧត្តមប្រធាន ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង កងកម្លាំងទាំងបី ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានដោះស្រាយបញ្ហាសំខាន់ៗដែលកើតឡើងក្នុងខេត្ត ធ្វើឲ្យមានស្ថេរភាព ស្ថានភាពក្នុងខេត្ត មានលក្ខណៈល្អប្រក្រតីប្រកបដោយក្តីមោទភាពទៀតផង៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.