Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ដោយ Pothe Thun
07/10/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយ អស់លោក លោកស្រី ក្រុមការងារខេត្ត និងអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារដែល រងគ្រោះដោយសារទឹកជំនន់ ដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារចំនួន ៤៥០គ្រួសារក្នុងឃុំតាអានស្រុកក្រឡាញ់។

តាមរបាយការណ៍របស់ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្តីទី បង្ហាញថា៖ គិតមកដល់ពេលនេះ ស្រុកក្រឡាញ់ បានរងគ្រោះដោយសារទឹកជំនន់ចំនួន ២លើក គឺលើកទី១ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លិចឃុំចំនួន០៨ ក្នុងចំណោមឃុំទំាង១០ ស្មើនឹង៥៨ភូមិ លិចផ្ទះកម្រិតស្រាលចំនួន ជិត២ពាន់ខ្នងផ្ទះ ស្មើនឹងចំនួនជិត២ពាន់គ្រួសារ ក្នុងនោះរងគ្រោះខ្លាំង និងប៉ះពាល់ដល់គ្រួសារមានជីវភាពក្រីក្រសរុបចំនួន៧៦១ គ្រួសារ ព្រមទាំងប៉ះពាល់ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ឋក្នុងស្រុកជាច្រើនទៀត។ ដោយឡែក ទឹកជំនន់លើកទី២ គឺនៅថ្ងៃទី២ ខែតុលា ឆ្នំា២០២២ រហូតមកដល់បច្ចុប្បន្ន និងកំពុងលិចឃុំចំនួន ៤។ គិតមកទល់ពេលនេះដែរ ស្ថានភាពទឹកនៅឃុំមួយចំនួននឹងដដែល និងមួយចំនួនទៀតបានស្រកចុះជាបណ្តើរៗ។

ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងគ្រោះធម្មជាតិនាពេលនេះ។ ឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិស និងកូនចៅតូចៗ អំឡុងពេលទឹកជំនន់។ ក្នុងនោះ ត្រូវរក្សាអនាម័យ ហូបស្អាត ផឹកស្អាត បង្ការនូវជំងឺឆ្លងផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា អំណោយសប្បុរសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ នាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន២៥គ.ក្រ ត្រីខ១យួរ និងថវិកាចំនួន៥ពាន់រៀល៕

 

 

.

អត្ថបទ និង រូបភាព៖ លោក យូ វង្ស និងលោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: ទឹកជំនន់ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !

រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.