Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

ដោយ Pothe Thun
07/10/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខ្លោងទ្វារតាកាវ ខាងលិចប្រាសាទបាយ័ន នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់ ខណៈដែលក្លោងទ្វារផ្សេងទៀតនៃប្រាសាទក្រុងអង្គរធំ បាននឹងកំពុងទាក់ទាញអ្នកទេសចរជាហូរហែរ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ ដំរីទាំង៤ជ្រុង បានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឬសឈើដុះចាក់ចូលរចនាសម្ព័ន្ធ បណ្តាលឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសកំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើមដោយអន្លើ ថ្មមួយចំនួនបានជ្រុះធ្លាក់មកក្រោមផង ដែលទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង១០ឆ្នាំ នៅតែមានហានិភ័យខ្ពស់ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឬសឈើដុះឬសជ្រែកហែកកាន់តែធំឡើង ឥឡូវបានវិលត្រឡប់ទៅរកភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពពេញលេញវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយអស់រយៈពេលប្រមាណជិត២ឆ្នាំដើម្បីជួសជុល។

ឯកឧត្ដម បានបន្ដថា បច្ចុប្បន្ននេះ ខ្លោងទ្វារតាកាវទាំងមូលបានសង្រ្គោះឱ្យរួចផុតពីហានិភ័យផ្សេងៗ ដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីវិស័យឯកជន តាមរយៈលោកជំទាវឧកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង ធ្វើការជួសជុល ដើម្បីលើកតម្លៃឱ្យខ្លោងទ្វារនេះ នៅឈររឹងមាំជាខ្លោងទ្វារការពារក្រុងអង្គរធំ។ កំពូលខ្លោងទ្វារដែលមានព្រះភ័ក្ត្រទាំងបួនទិស ដែលធ្លាប់តែបាត់បង់ផ្នែកខ្លះជាយូរមកហើយ ត្រូវបានជួសជុលទៅតាមលក្ខណៈដើមឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និងផ្នែកផ្សេងៗបានរៀបបញ្ចូលទីតាំងដើមវិញ ធ្វើឱ្យព្រះភ័ក្រ្តញញឹមរស់រវើកឡើងវិញ ហើយរូបដំរីនៅតាមជ្រុងទាំងបួនបានលេចរូបរាងឈរឡើងវិញ ហាក់កំពុងជួយទប់លំនឹងរចនាសម្ពន្ធខ្លោងទ្វារទាំងមូលផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការបញ្ជាក់ថា ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ភាគខាងលិចនៃក្រុងអង្គរធំនេះ តាំងតែពីចុងខែកុម្ភៈ ឆ្នាំ២០២១ ហើយរហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ ៩៧ភាគរយហើយ ដោយនៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ដែលបានជំនួសថ្មចាស់ដែលបាត់បង់ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុងខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀត នៃទិសដៅទេសចរណ៍ថ្មី៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: ខ្លោងទ្វារតាកាវអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !

រដ្ឋបាលឃុំស្វាយស បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២២ !

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោល ស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីសូត្រមន្តបុណ្យកឋិកទានដែលត្រូវដង្ហែទៅកាន់វត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រារព្ធពិធីសូត្រមន្តបុណ្យកឋិកទានដែលត្រូវដង្ហែទៅកាន់វត្តចំនួន៩ ក្នុងខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.