Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ បើកយុទ្ធនាការកំណត់និងផ្តល់បណ្ណសមធម៌ជូនអតីតពលរដ្ឋនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
06/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះទៅ ក្រសួងផែនការ នឹងចាប់ផ្ដើមបើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលស្ថិតនៅខាងមុខអង្គរវត្ដ ក្រុងសៀមរាប។

ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ លើកឡើងថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក សរុបចំនួន ៤,២២៩គ្រួសារ នឹងត្រូវទទួលបានបណ្ណសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយការរៀបចំជាប្រព័ន្ធនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋរង់ចាំយូរនោះទេ។

ឯកឧត្ដម បញ្ជាក់ថា ចំពោះនីតិវិធី ក្រុមការងារធ្វើការសម្ភាសន៍ក្នុងមួយលើកចំនួន ៣០គ្រួសារ និងប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ក្នុងនោះលោកស្រីមេឃុំរុនតាឯក ក៏នៅជាមួយផ្ទាល់ដើម្បីចុះហត្ថលេខា។ ជាពិសេស ពួកគាត់ក្រោយពីទទួលបានបណ្ណសមធម៌ភ្លាម គឺអាចចុះបញ្ជីទទួលលេខសម្ងាត់ សម្រាប់បើកប្រាក់នៅតាមទីតាំង ដែលមានសេវាកម្មវីង នៅក្បែរផ្ទះរបស់ពួកគាត់បំផុត។ ឯកឧត្ដមបន្ថែមថា ចំពោះឯកសារដែលប្រជាពលរដ្ឋ ត្រូវយកមកធ្វើបណ្ណសមធម៌ មានដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាន់ដៃទីតាំងដីឡូតិ៍ និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ទន្ទឹមនោះ ចំពោះប្រជាពលរដ្ឋ ដែលមានបណ្ណក្រីក្រប្រភេទ២ ក៏អាចយកមកប្ដូរជាបណ្ណក្រីក្រប្រភេទ១ វិញនៅទីនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រជាពលរដ្ឋដែលបានមកធ្វើបណ្ណសមធម៌ នៅខាងមុខប្រាសាទអង្គរវត្តនាពេលនោះ បានបង្ហាញចិត្តសប្បាយរីករាយ និងលើកឡើងថាបណ្ណនេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះគាត់ ព្រោះថវិកាដែលផ្ដល់ដោយរាជរដ្ឋាភិបាលនេះ នឹងជួយសម្រួលដល់ជីវភាពរបស់គ្រួសារគាត់។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយមួយប្រជាជននៅតំបន់អង្គរដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកចំនួន២លើក។ (លើកទី១ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ចំនួន១ ១១៧គ្រួសារ និងលើកទី២ចំនួន២៨៥៣គ្រួសារ និងប្រជាជនដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន៥៩៤គ្រួសារ។ក្រសួងផែនការបានបើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌លើកទី១ កាលពីថ្ងៃទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិធម្មជាតិ រុនតាឯកផ្ទាល់ ដោយសម្រេចបានការផ្តល់បណ្ណចំនួន៤៥២គ្រួសារ ក្នុងនោះអ្នកមានបណ្ណចាស់ចំនួន១០៨ និងថ្មីចំនួន៣៤៤គ្រួសារ។ បន្ទាប់ពីស្ម័គ្រចិត្តប្តូរទៅរស់នៅភូមិធម្មជាតិរុនតាឯក គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ដែលនឹងមកទទួលបណ្ណសមធម៌ មានចំនួនសរុប៤,២២៩គ្រួសារ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ផែនការប័ណ្ណសមធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

ឯកឧត្តម អ៊ាន ឃុន បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

ប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ មិនតម្រូវឱ្យចាកចេញពីមូលដ្ឋានទេ ប៉ុន្ដែត្រូវចូលរួមទប់ស្កាត់សំណង់ថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.