Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

ដោយ Pothe Thun
19/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបានស្តាប់សារគន្លឹះរបស់ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការលើកស្ទួយចំណងទាក់ទងទ្វេភាគីអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែងរបស់ប្រជាជាតិទាំងពីរកម្ពុជា-ចិន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងបន្ថែម ពីសារៈសំខាន់នៃចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ មិត្តដែកថែប និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ ។

ការលើកឡើងបែបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសនៃការបើកកិច្ចប្រជុំដំណាក់កាលទី២ រវាងឯកឧត្តម ចាន់ ឈុនស៊ាន (Zhang Chunxian) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងដោយមានការចូលរួមថ្លែងរបស់គណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភាកម្ពុជាទៅលើប្រធានបទផ្សេងៗ ដោយផ្តោតជាសំខាន់ទៅលើថា តើសមាជិកសភាមានតួនាទីយ៉ាងណានៅក្នុងបញ្ហានាពេលបច្ចុប្បន្ន ដូចជា៖ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកច្បាប់លើការងារថែរក្សា ការពារបរិស្ថាន និងការអភិរក្សជីវៈចំរុះ សហប្រតិ
បត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតសកលកូវីដ១៩ ការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល COVID-19 និងសភាពការណ៍តំបន់ អន្តរជាតិ នាពេលបច្ចុប្បន្ន។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដំណាក់កាលទី២ នេះផងដែរ លោកជំទាវ ក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរភាពជោគជ័យជាសមិទ្ធផលបក្សកុម្មុយនិស្ត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាជ្ញាឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការដឹកនាំនាវាចិនពុះពារឆ្លងកាត់រាល់ឧបសគ្គផ្សេងៗនាំមកនូវកំណើនសេដ្ឋកិច្ច គួរជាទីមោទនៈ ជាមួយនឹងវិទ្យាសាស្រ្តបច្ចេកទេស ដែលធ្វើអោយតួនាទីអន្តរជាតិរបស់ចិនត្រូវបានលើកកំពស់ជាងពេលណាៗទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា កិច្ចពិភាក្សារវាងសមាជិកសភានៃសភាទាំងពីរ បានប្រព្រឹត្តឡើងចំពេលដែលពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះនៃសភាពការណ៍សកលលោក សភាពការណ៍តំបន់ ការគំរាមកំហែងនៃការរាតត្បាតជាសកលដោយមេរោគ COVID-19 ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមទាំងជីវភាពរស់នៅរបស់មនុស្សជាតិ។

មុននឹងបញ្ចប់ការថ្លែងបើកកិច្ចប្រជុំដំណាក់កាលទី២នេះ លោកជំទាវ បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជាក់យ៉ាងមុតមាំទៅលើគុណតំលៃសកលរបស់មនុស្សជាតិ ដោយតាមរយៈការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ សាមគ្គីភាពជាសកល ពិតជាចូលរួមដោះស្រាយវិបត្តិ ពិសេសលើបញ្ហាធំៗ ការប្រឈមជាសកល តាមរយៈស្ថាប័ន អង្គការអន្តរជាតិនានា ដូចដែលប្រទេសទាំងពីរ និងប្រទេសនានាលើសកលលោកកំពុងធ្វើ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ក្នុងពេលដ៏លំបាក ក្នុងពេលមានអាសន្ន យើងនឹងអាចរកបានមិត្តពិតប្រាកដ ដូចជាសុភាសិតខ្មែរនិយាយថា “មិត្តពិតជួយគ្នាក្នុងគ្រាក្រ គ្រាមានអាសន្ន” ។ ដូចនេះ ក្នុងបរិបទ Covid-19 មិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរចិន-កម្ពុជា កាន់តែរឹងមាំបន្ថែមទៀត។

Tags: កម្ពុជា​-​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.