Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

ដោយ Pothe Thun
19/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់តាំងពីមានការអនុវត្តគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប គេពិនិត្យឃើញថា វិស័យទូរគមនាគមន៍ក្នុងក្រុងទេសចរណ៍នេះ មានបញ្ហារអាក់រអួល ដែលបញ្ហានេះត្រូវឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយជាបន្ទាន់។

យោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពផលប៉ះពាល់ និង ការខូចខាតបណ្ដាញកាប្លិ៍ទូរគមនាគមន៍ ពាក់ព័ន្ធនឹង ការដំណើរការគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ជាមួយក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាទូរគមនាគមន៍ ក្នុងក្រុង/ខេត្តសៀមរាប របស់លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បង្ហាញថា បន្ទាប់ពីមានការចុះសម្របសម្រួល និងពិនិត្យការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែដោយផ្ទាល់ និង ទទួលរបាយការណ៍ពីបណ្តាប្រតិបត្តិករ គិតត្រឹមថ្ងែទី១៨ ខែមករា ឆ្នាំ២០២១វិស័យទូរគមនាគមន៍មានបញ្ហាប្រឈមច្រើន ដូចជា បណ្តាញមានស្រាប់ក្រោមដីដាច់ច្រើនជារៀងរាល់ថ្ងៃ មានខ្សែបណ្តាញមេ បំពង់ផ្លូវកាប្លិ៍ ខ្សែកាប្លិ៍អាកាស ។ល។ ការមិនទាន់បានកំណត់ទីតាំងសម្រាប់បណ្តាញទូរគមនាគមន៍ក្រោមដី។ ខ្សែកាប្លិ៍អាកាសភាគច្រើនបំពាក់លើបង្គោលអគ្គិសនី ។ បង្គោលខ្សែកាប្លិ៍ភាគច្រើនប៉ះពាល់ក្នុងការស្ថាបនាផ្លូវដោយត្រូវធ្វើការដក ឬ កាច់ចេញ។

លោកបញ្ជាក់ទៀតថា ការប្រឈមទាំងនេះ ក៏បណ្តាលមកពីប្រតិបត្តិករ និងក្រុមការងារសាងសង់មិនទាន់សហការគ្នាបានល្អប្រសើរ ។ ប្រតិបត្តិករពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រចាំការតាមការដ្ឋាននិមួយៗ។ ក្រុមការងារសាងសង់ផ្លូវមិនបានផ្តល់ព័ត៌មានស្តីពីទីតាំងស្ថាបនាប្រចាំថ្ងៃក្នុងក្រុមតេឡេក្រាមដែលបានឯកភាព និង សម្រេចដោយក្រុមការងារក្នុងកិច្ចប្រជុំរួមនៅសាលាខេត្តសៀមរាប។ ការកាយរបស់ក្រុមការងារស្ថាបនាផ្លូវខ្លះ មិនគិតដល់ផលប៉ះពាល់បណ្តាញទូរគមនាគមន៍។ ដាច់ខ្សែបណ្តាញអតិថិជនជាមធ្យមជាង ១០០អតិថិជន ក្នុងមួយថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការប្រើប្រាស់សេវាទូរគមនាគមន៍ របស់វិស័យឯកជន ប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់អង្គភាពស្ថាប័នរដ្ឋ ប្រតិបត្តិការវិស័យធនាគារ ទូATM និង ជាពិសេសការសិក្សារបស់សិស្សានុសិស្សកំពុងសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ (Online)។ ផ្លូវខ្លះពុំមានបង្គោលអគ្គិសនីដែលមិនអាចអូសខ្សែកាប្លិ៍បណ្តាះអាសន្នសម្រាប់សង្គ្រោះសេវាទូរគមនាគមន៍បាន។ ផ្លូវភាគច្រើនខ្សែកាប្លិ៍ក្រោមដីនៅលើដីនិងមានការខូចខាតពីកាយដាច់ និង ការកិនជាន់ដោយសាររថយន្តគ្រប់ប្រភេទ ។ទីតាំងចាស់ភាគច្រើនរបស់បំពង់ផ្លូវកាប្លិ៍និងបណ្តាញកាប្លិ៍ស្ថិតនៅចំផ្ទៃផ្លូវ ដែលមិនអាចសង្គ្រោះបាន។ កាកសំណល់នៃការខូចខាតបណ្តាញទូរគមនាគមន៍ទាំងលើអាកាសនិងក្រោមដីពុំមានការប្រមូលចោល។ មានការលួចខ្សែកាប្លិ៍អុបទិកស្ពាន់ និង ឧបករណ៍ផ្សេងៗជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកប្រធានមន្ទីរបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប ក៏បានធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធ ដូចជាភាគីក្រុមសាងសង់ផ្លូវ ក្រុមប្រតិបត្តិករទូរគមនាគមន៍ រដ្ឋករទឹក និងអគ្គីសនីសៀមរាប ជាដើម។ បញ្ហាដែលជួបប្រទះនាពេលកន្លងមក គឺកើតចេញពីការមិនសហការគ្នា។ ដូច្នេះលោកសង្ឃឹមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ គ្រប់ភាគីពាក់ព័ន្ធនឹងបង្កើនកិច្ចសហការគ្នាឲ្យបានល្អ ដើម្បីឲ្យការស្ថាបនាផ្លូវទាំង៣៨ខ្សែនេះមានភាពរលូន តាមការគ្រោងទុក៕

អត្ថបទ៖ ជា ស្រស់, រូបភាព ៖ ខេង ឧត្តម

Tags: គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាបវិស័យទូរគមនាគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.